ពណ៌ត្រចៈត្រចង់នៃអាវផាយវៀតណាមនៅទីក្រុងប៉េកាំង (ប្រទេសចិន)
កប.អនឡាញ - ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន និង "ឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម - ចិន" នាថ្ងៃទី ១៩ ខែមេសា តំណាងសហគមន៍ជនវៀតណាមនៅចិនបានរៀបចំកម្មវិធីបង្ហាញម៉ូត "អាវផាយវៀតណាម - បេតិកភណ្ឌតភ្ជាប់" នៅរដ្ឋធានីប៉េកាំង។
យោងតាមលោកស្រី Pham Thi Thanh Loan តំណាងសហគមន៍ជនវៀតណាមនៅចិន កម្មវិធីត្រូវបានរៀបចំក្នុងគោលបំណងរួមចំណែកលើកតម្កើងតម្លៃរបស់អាវផាយវៀតណាម បំផុសក្តីស្រឡាញ់ មោទនភាព និងការទទួលខុសត្រូវក្នុងការរក្សា និងលើកកំពស់តម្លៃបេតិកភណ្ឌអាវផាយ។
    |
 |
ការបង្ហាញម៉ូតអាវផាយវៀតណាមនៅទីក្រុងប៉េកាំង ប្រទេសចិន (រូបថត៖ vov.vn) |
ទន្ទឹមនឹងនោះ តាមរយៈការបង្ហាញម៉ូតអាវផាយប្រពៃណីគួរឲ្យចាប់អារម្មណ៍ និងការសម្តែងសិល្បៈពិសេស សហគមន៍ជនវៀតណាមនៅប្រទេសចិនកំពុងរួមចំណែកផ្សព្វផ្សាយរូបភាពវប្បធម៌ ទឹកដី និងមនុស្សវៀតណាមដល់ពិភពលោក ព្រមទាំង កសាងស្ពានមិត្តភាពវៀតណាម-ចិនដ៏រឹងមាំ។
លោកស្រី Loan បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះក៏ជាសកម្មភាពបង្ហាញពីសាមគ្គីភាពនៃសហគមន៍ធុរកិច្ច និស្សិតវៀតណាមនៅប្រទេសចិន និងអាណិកជនវៀតណាមនៅប្រទេសចិន ផ្សារភ្ជាប់អាណិកជននៅប្រទេសចិនជាមួយប្រជាជនក្នុងស្រុក៕
បកប្រែដោយ Thuy Anh