នៅឆ្នាំ២០២៥ ជាឆ្នាំដែលពិធីបុណ្យវៀតណាម-ជប៉ុនត្រូវបានរៀបចំលើកទី១០ ដោយមានការចូលរួមពីអង្គភាពតាំងពិព័រណ៍ជាង ១៥០ ជាមួយសកម្មភាពសម្បូរបែបជាច្រើន។ ពិធីបុណ្យនេះមានខ្លឹមសារដ៏សម្បូរបែបដូចជា៖ កម្មវិធីផ្លាស់ប្តូរវប្បធម៌ ការសម្តែងសិល្បៈវៀតណាម ការផ្លាស់ប្តូរសិល្បៈក្បាច់គុន ការសម្តែងអាវផាយ ការតាំងពិព័រណ៍ ការផ្លាស់ប្តូរពាណិជ្ជកម្ម ម្ហូបអាហារ វប្បធម៌ ប្រវត្តិសាស្ត្ររវាងទីក្រុងហូជីមិញនិងជប៉ុន កម្មវិធីផ្លាស់ប្តូរវប្បធម៌តែរបស់ប្រទេសទាំងពីរ សិក្ខាសាលាជំរុញពាណិជ្ជកម្ម និងវិនិយោគ...

leftcenterrightdel
ការសម្តែងរបាំប្រពៃណីជប៉ុន Awa Odori ក្នុងពិធីបើក

តាមរយៈសកម្មភាពវប្បធម៌ សិល្បៈ និងកីឡា គណៈកម្មការរៀបចំមានបំណងបញ្ជូនសារអំពីអត្ថន័យនៃការតភ្ជាប់រវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ បង្កើតឱកាសសម្រាប់យុវជនក្នុងការផ្លាស់ប្តូរ សិក្សា និងរួមគ្នាដើម្បីអនាគតប្រកបដោយចីរភាព។

លោក  Nguyen Van Duoc អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា៖ ពិធីបុណ្យឆ្នាំនេះបានបើកឱកាសថ្មីៗជាច្រើនក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ ផ្លាស់ប្តូរវប្បធម៌ និងរឹតចំណងសាមគ្គីភាព និងមិត្តភាពសម្រាប់ការអភិវឌ្ឍរួម។ ពិធីបុណ្យឆ្នាំនេះបានក្លាយទៅជានិមិត្តសញ្ញានៃចំណងមិត្តភាព សាមគ្គីភាពរវាងវៀតណាម និងជប៉ុន ជាមួយនឹងការជឿទុកចិត្ត និងភាពកក់ក្តៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងវិបុលភាពរួមរបស់ប្រជាជាតិទាំងពីរ ហើយនាំឲ្យប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា៕

បកប្រែដោយ Thuy Anh