ការផ្លាស់ប្តូរភ្ញៀវទេសចររវាងវៀតណាម និងកូរ៉េខាងត្បូង ជាលើកដំបូងកើនលើសជាង ៥ លាននាក់ក្នុងមួយឆ្នាំ
កប.អនឡាញ - នាថ្ងៃទី ៣ ខែមិនា អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូង (KTO) ប្រចាំនៅវៀតណាម ចេញផ្សាយព័ត៌មានថា ការផ្លាស់ប្តូរភ្ញៀវទេសចររវាងវៀតណាម និងកូរ៉េខាងត្បូង ជាលើកដំបូងកើនលើសជាង ៥ លាននាក់ក្នុងឆ្នាំ២០២៤។
នេះជាលើកដំបូងហើយដែលចំនួនភ្ញៀវទេសចរដែលផ្លាស់ប្តូររវាងប្រទេសទាំងពីរសម្រេចបានចំនួននេះ។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី។
    |
 |
ពិធីបុណ្យផ្កាសាគូរ៉ា Jinhae Gunhangje ប្រារព្ធឡើងនៅនិទាឃរដូវនៅប្រទេសកូរ៉េខាងត្បូង |
តាមនោះ ចំនួនភ្ញៀវទសេចរកូរ៉េខាងត្បូងមកកម្សាន្តនៅវៀតណាមសម្រេចបានប្រមាណ ៤.៦ លាននាក់ ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាម។ ផ្ទុយទៅវិញ វៀតណាមនៅតែបន្តបញ្ជាក់ពីតួនាទីជាទីផ្សារសំខាន់មួយនៃវិស័យទេសចរណ៍កូរ៉េខាងត្បូងដែលមានចំនួនភ្ញៀវទេសចរជាង ៥១១,០០០ នាក់ទៅកាន់ប្រទេសកូរ៉េខាងត្បូង (ជាប់ចំណាត់ថ្នាក់ទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីហ្វីលីពីនតែប៉ុណ្ណោះ)។
ដើម្បីបន្តរក្សាបាននូវសន្ទុះកំណើនវិជ្ជមាននេះ KTO នឹងរួមដំណើរជាមួយដៃគូទេសចរណ៍វៀតណាម ក្នុងការលើកកំពស់គុណភាព និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ នាំមកនូវដំណើរកម្សាន្តដ៏គួរឲ្យចងចាំសម្រាប់ភ្ញៀវទេសចរវៀតណាម៕
បកប្រែដោយ Thuy Anh