អត្ថបទនេះ ពិពណ៌នាយ៉ាងរស់រវើកនូវ "ភាពទាក់ទាញ" នៃរដ្ឋធានីហាណូយប្រទេសវៀតណាម ចាប់ពីតំបន់វិថីបុរាណដ៏មមាញឹក អាហារតាមដងវិថីដ៏គួឲ្យទាក់ទាញ វប្បធម៌កាហ្វេ ប្រវត្តិសាស្ត្រវីរភាពរបស់រដ្ឋធានី រហូតដល់ភាពស្វាហាប់នៃជំនាន់វ័យក្មេង។

leftcenterrightdel
អត្ថបទចុះផ្សាយនៅលើកាសែត Nikkei Asia ឧទ្ទេសនាមអំពីទីក្រុងហាណូយដ៏គួរឲ្យទាក់ទាញ ជាមួយនឹងប្រជាជនរួសរាយរាក់ទាក់ ប្រវត្តិសាស្ត្រវីរភាព និងវប្បធម៌វិសេសវិសាល (រូបថត៖ រូបថតអេក្រង់)

វិថីបុរាណរបស់ទីក្រុងហាណូយត្រូវបានពិពណ៌នាយ៉ាងរស់រវើក តាមរយៈរូបភាពនៃជាងទងឆ្លាក់គ្រឿងអលង្ការ នៅវិថី  Hang Bac ក៏ដូចជាវិថី Hang Ma ដែលមានភាពល្បីល្បាញជាមួផលិតផលក្រដាស និងសម្ភារៈការិយាល័យ ហើយក្លាយជាទឹកដីអច្ឆរិយៈក្នុងបុណ្យណូអែល ជាមួយនឹងការតុបតែងលម្អចម្រុះពណ៌។

អត្ថបទមួយនេះបាននិយាយថា ភោជនាហារគឺជា “ភាពទាក់ទាញ” ដែលមិនអាចខ្វះបានរបស់ទីក្រុងហាណូយ ជាមួយមុខម្ហូបដូចជា ហ្វើ បាញចែវ ប្រហិតត្រី ប៊ុនចា នំបុ័ង។ល។ អ្នកនិពន្ធបានសង្កត់ធ្ងន់លើ "តុល្យភាពរវាងរសជាតិផ្អែម ប្រៃ ជូរ និងហើរ" ដែលជាលក្ខណៈពិសេសនៃមុខម្ហូបវៀតណាម។ ដោយមានបំណង "ចង់ឧទ្ទេសនាមម្ហូបអាហារវៀតណាម" នាងបានធ្វើ "ដំណើរកម្សាន្តនេះ"។ អត្ថបទបានបញ្ចប់ជាមួយនឹងការណែនាំអំពី "ប្រការទាំង ១០ ដែលអ្នកគួរធ្វើនៅពេលមកដល់ទីក្រុងហាណូយ" ដែលក្នុងនោះ បានលើកឡើងពីគោលដៅ បទពិសោធន៍ ម្ហូបអាហារដែលភ្ញៀវទេសចរគួរតែសាកល្បង៕

បកប្រែដោយ Thanh Cong