កាសែតអាមេរិកខាងត្បូងលើកសរសើរទឹកដី មនុស្ស និងវប្បធម៌វៀតណាម
កប.អនឡាញ - កាសែតអាហ្សង់ទីន និងអ៊ុយរូហ្គាយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានចុះផ្សាយអត្ថបទអមរូបថតដែលលើកសរសើរសម្រស់របស់ទឹកដី មនុស្ស និងវប្បធម៌វៀតណាម។
កាសែត Ambito របស់ប្រទេសអាហ្សង់ទីនបានចុះផ្សាយអត្ថបទមួយរបស់អ្នកសារព័ត៌មាន Osvaldo Sorbara ដែលបានមកទស្សនាប្រទេសវៀតណាម ដោយបញ្ជាក់ថា វៀតណាមគឺជាប្រទេសដ៏ល្បីល្បាញជាមួយនឹងទេសភាពពិសេស និងលក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌ដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល។
អ្នកសារព័ត៌មាន Sorbara បានសរសេរថា លោកមកវៀតណាមដោយសារតែលោកចង់យល់កាន់តែច្បាស់អំពីការផ្លាស់ប្តូរនៅក្នុងប្រទេសអាស៊ីមួយនេះដែលឆ្លងកាត់សង្រ្គាមក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កាលពីអតីតកាល ហើយវៀតណាមនាបច្ចុប្បន្ន ធ្វើឲ្យលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
    |
 |
កាសែត Ambito របស់អាហ្សង់ទីនចុះផ្សាយអត្ថបទមួយដោយសរសើរភាពស្រស់ស្អាតនៃទឹកដី មនុស្ស និងវប្បធម៌របស់វៀតណាម (រូបថត៖ vnanet.vn) |
លោក Sorbara បានរៀបរាប់ពីទេសភាពស្អាតរបស់វៀតណាម ហើយចិត្តសប្បុរសរបស់ប្រជាជន។ នាថ្ងៃសព្វនេះ វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ នៅពេលអ្នកមកដល់ទីក្រុងហាណូយ អ្នកនឹងមានអារម្មណ៍ស្ងប់ស្ងាត់ផង និងភាពអ៊ូអរផង។
សូមរំលឹកថា ផ្នែកអាស៊ីនៃកាសែត Diario LaR (អ៊ុយរូហ្គាយ) ក៏បានផ្សាយអត្ថបទអំពីទេសចរណ៍វៀតណាមផងដែរ។ អត្ថបទមួយនេះបានសរសេរថា វៀតណាមជាប្រទេសដ៏ស្រស់ស្អាត ដោយមានទេសភាពស្អាតដ៏អស្ចារ្យ។ នេះជាមូលហេតុដែលប្រទេសវៀតណាមជាជម្រើសដ៏ល្អដើម្បីទៅទស្សនានិងស្វែងយល់។
កាសែតអ៊ុយរូហ្គាយរាយបញ្ជីគោលដៅទេសចរណ៍ល្បីៗមួយចំនួនក្នុងប្រទេសវៀតណាម ដូចជាឈូងសមុទ្រ Ha Long ទីក្រុង Da Nang ទីក្រុង Hoi An ទីក្រុងហូជីមិញ ខេត្ត Sa Pa ទីក្រុង Nha Trang។ល។ អត្ថបទរបស់ Diario LaR សន្និដ្ឋានថា វៀតណាមគឺជាគោលដៅដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ៕
បកប្រែដោយ Thuy Anh