leftcenterrightdel
សម្រស់ដ៏អស្ចារ្យនៃរូងភ្នំ Son Doong (រូបថត៖ vnanet.vn)

ប្រការនេះបន្តបញ្ជាក់ពីទីតាំងនៃកន្លែងនេះនៅលើផែនទីទេសចរណ៍ពិភពលោក។ ក្រៅពី Phong Nha - Ke Bang ទស្សនាវដ្ដីទេសចរណ៍ Wanderlust ក៏ណែនាំគោលដៅទេសចរណ៍ផ្សងព្រេងមួយចំនួនដែលមិនអាចរំលងបាននៅពេលមកដល់ប្រទេសវៀតណាមដូចជា៖ ដំណើរកម្សាន្តនៅ Sa Pa មុជទឹកសមុទ្រនៅ Nha Trang ឬដំណើរឆ្លងកាត់ល្បាក់ទឹកនៅ Da Lat។ នាពេលកន្លងមក ទស្សនាវដ្ដីទេសចរណ៍នេះក៏បានបញ្ចូលរូងភ្នំ Son Doong (Quang Binh) ទៅក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៩ ដែលមានភាពស្រស់ស្អាតប្លែកភ្នែក ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាដូចជាវង្វេងនៅក្នុងពិភពលោក។

ការដែលឧទ្យានជាតិ Phong Nha - Ke Bang ត្រូវបានទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញ Wanderlust ធ្វើការវាយតម្លៃគឺជាឱកាសសម្រាប់ខេត្ត Quang Binh ដើម្បីបន្តផ្សព្វផ្សាយរូបភាពរបស់ខ្លួន ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងដកពិសោធន៍៕

តាម vovworld.vn