ដើម្បីទាក់ទាញភ្ញៀវទេសចរ នាពេលខាងមុខ មន្ទីរទេសចរណ៍ទីក្រុងហាណូយនឹងបន្តបើកសម្ពោធផលិតផល ទេសចរណ៍ថ្មី-ផលិតផលទេសចរណ៍បទពិសោធន៍ ដោយផ្សារភ្ជាប់ជាមួយនឹងតម្លៃបេតិកភណ្ឌ-កេរ្តិ៍ដំណែល; រៀបចំព្រឹត្តិការណ៍ និងកម្មវិធីដ៏ទាក់ទាញនិងវិសេស វិសាលដើម្បីផ្សព្វផ្សាយទេសចរណ៍រដ្ឋធានី ដូចជា៖ ពិធីបុណ្យកាដូទេសចរណ៍ ហាណូយឆ្នាំ២០២៥ ពិធីបុណ្យទេសចរណ៍ហាណូយឆ្នាំ ២០២៥។

leftcenterrightdel
ភ្ញៀវអន្តរជាតិនៅវិថីសៀវភៅ Nguyen Van Binh ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅកណ្តាលទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

ចំណែកយោងតាមមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ក្នុងរយៈពេល ៣ ខែដំបូងនៃ ឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាទីក្រុងហូជីមិញត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១.៦៣ លាននាក់ កើនឡើង ១៨.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នាពេលខាងមុខ ផ្នែកទេសចរណ៍របស់ទីក្រុងនឹងរៀបចំសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយ និងឃោសនាអំពីផលិតផលទេសចរណ៍ដ៏ទាក់ទាញ លើកកំពស់គុណភាពនៃសេវាកម្មទេសចរណ៍ បង្កើតភាពសម្បូរបែបសម្រាប់កម្មវិធីទេសចរណ៍ដើម្បីបម្រើភ្ញៀវទេសចរក្នុងស្រុក និងបរទេសមកកាន់ទីក្រុង៕

តាម vovworld.vn