ទិវាសុភមង្គលអន្តរជាតិឆ្នាំ២០២៥ - យកចិត្តទុកដាក់ និងចែករំលែក
កប.អនឡាញ - ថ្ងៃទី២០ ខែមីនា គឺជាទិវាសុភមង្គលអន្តរជាតិ។ នៅថ្ងៃនេះ ប្រជាជនជុំវិញពិភពលោកចូលរួមសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីផ្សព្វផ្សាយប្រធានបទនៃទិវាសុភមង្គលអន្តរជាតិឆ្នាំនេះ។
ប្រធានបទ "យកចិត្តទុកដាក់ និងចែករំលែក" របស់ទិវាសុភមង្គលអន្តរជាតិឆ្នាំនេះ រំឭកយើងម្នាក់ៗថា សុភមង្គលគឺយកចិត្តទុកដាក់គ្នាទៅវិញទៅមក តភ្ជាប់ជាមួយអ្នកដទៃ។
សុភមង្គលគឺជាគោលដៅជាមូលដ្ឋានរបស់មនុស្ស។ មហាសន្និបាតអង្គការសហប្រជាជាតិបានអំពាវនាវរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា ឲ្យវិនិយោគលើការជួយដល់សុភមង្គលរបស់ប្រជាជន តាមរយៈការការពារសិទ្ធិមនុស្ស រួមជាមួយនឹងដាក់ចូលបញ្ហាសុខុមាលភាព និងបរិស្ថានក្នុងក្របខ័ណ្ឌគោលនយោបាយរបស់ប្រទេសនីមួយៗ ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ របស់អង្គការសហប្រជាជាតិ។
    |
 |
រូបថតឧទាហរណ៍ (Hindustantimes) |
ក្នុងទិវាសុភមង្គលអន្តរជាតិ ព្រឹត្តិការណ៍សំខាន់មួយគឺការចេញផ្សាយរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ២០២៥ នៅថ្ងៃទី ២០ ខែមីនា។ របាយការណ៍ឆ្នាំនេះបានប្រកាសជាថ្មីម្តងទៀតនូវចំណាត់ថ្នាក់ប្រទេសតាមការពេញចិត្តរបស់ប្រជាជនចំពោះជីវភាពរស់នៅរបស់ពួកគេ។ របាយការណ៍នេះក៏មានជំពូកចំនួន ៦ ដោយសរសេរអំពី "ការយកចិត្តទុកដាក់ និងការចែករំលែក"។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍ជាបន្តបន្ទាប់ដើម្បីអបអរសាទរទិវានេះ ក៏ត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោកផងដែរ។
ទិវាសុភមង្គលអន្តរជាតិ មិនត្រឹមតែជាឱកាសសម្រាប់រំលឹកអំពីតម្លៃនៃសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសស្វែងយល់ពីកត្តាដែលបង្កើតឲ្យមានជីវភាពរស់នៅល្អផងដែរ។ សុភមង្គលមិនត្រឹមតែកើតចេញពីភាពសម្បូរបែបខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីការយកចិត្តទុកដាក់ និងការចែករំលែករវាងមនុស្សនិងមនុស្សផងដែរ៕
បកប្រែដោយ Thuy Anh