ពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមីនា នៅអាគារលេខ ៩១ ផ្លូវ Tran Hung Dao (ស្រុក Hoan Kiem ទីក្រុងហាណូយ) ដោយប្រមូលផ្តុំសហគ្រាសក្នុងប្រទេស និងអន្តរជាតិចំនួនជាង ១៨០ មកពីប្រទេសវៀតណាម ឥណ្ឌា អូទ្រីស ប៉ូឡូញ បែលហ្សិក កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ហុងកុង (ចិន) ក្រិក អៀរឡង់ ម៉ាឡេស៊ី ន័រវែស សិង្ហបុរី ជប៉ុន បារាំង សិង្ហបុរី អេស្ប៉ាញ ថៃ ចិន អូស្ត្រាលី អ៊ូសបេគីស្ថាន អ៊ីតាលី...

leftcenterrightdel
ឧទ្ទេសនាមម្ហូបអាហារអាមេរិកនៅពិព័រណ៍

ព្រឹត្តិការណ៍នេះគឺជាសកម្មភាពជំរុញពាណិជ្ជកម្ម បង្កើតស្ពានតភ្ជាប់សម្រាប់ម៉ាកយីហោផ្នែកម្ហូបអាហារ ភេសជ្ជៈ ភោជនីយដ្ឋាន សណ្ឋាគារក្នុងនិងក្រៅប្រទេសដើម្បីផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍និងបច្ចេកវិទ្យា អាស្រ័យហេតុនេះ តភ្ជាប់ពាណិជ្ជកម្ម និងសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងមតិក្នុងពិព័រណ៍នេះ លោកស្រី Courtney Beale ឯកអគ្គរដ្ឋទូតរង - បេសកកម្មការបរទេសអាមេរិកប្រចាំនៅវៀតណាមបានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃទីផ្សារវៀតណាមសម្រាប់ការនាំចេញកសិផលរបស់អាមេរិក។ ពាណិជ្ជកម្មកសិកម្មគឺជាកម្លាំងចលករសំខាន់ក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ពិព័រណ៍នេះគឺជាឱកាសមួយសម្រាប់អ្នកនាំចេញកសិផល និងសមាគមរបស់សហរដ្ឋអាមេរិកជួបជុំគ្នា និងផ្លាស់ប្តូរជាមួយដៃគូមកពីវៀតណាម ក៏ដូចជាប្រទេសដទៃទៀត។

leftcenterrightdel
ត្រីសាលម៉ុនរបស់ន័រវេសគឺជាអាហារមួយក្នុងចំណោមអាហារដែលទាក់ទាញអតិថិជនវៀតណាម

ក៏វាយតម្លៃខ្ពស់ចំពោះទីផ្សារវៀតណាម លោកស្រី Ashild Nakken នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមប្រឹក្សាអាហារសមុទ្រន័រវេស (NSC) បានឲ្យដឹងថា ការនាំចេញគ្រឿងសមុទ្រន័រវេសទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤ បានកើនឡើងខ្ពស់ដែលឆ្លុះបញ្ចាំងពីតម្រូវការផលិតផលគ្រឿងសមុទ្រដែលមានគុណភាពខ្ពស់ ក៏ដូចជាការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ។

ការនាំចេញត្រីសាម៉ុងន័រវេសទៅកាន់ប្រទេសវៀតណាមលើសពី ២៤,០០០ តោន ហើយនាំវៀតណាមក្លាយជាទីផ្សារដ៏ធំបំផុតសម្រាប់នាំចូលគ្រឿងសមុទ្ររបស់ន័រវេសនៅអាស៊ីអាគ្នេយ៍៕

បកប្រែដោយ Pham Diep