ទីក្រុង Da Lat ទទួលពានរង្វាន់សំខាន់ៗចំនួន ២ នៅមហោស្រពអាស៊ី ២០២៥
នោះគឺ ពានរង្វាន់ “មហោស្រពផ្កានិងសួនឧទ្យានអាស៊ីឆ្នាំ ២០២៥” និងពានរង្វាន់កំពូលអាស៊ី។
ពានរង្វាន់ទាំងនេះត្រូវបានប្រគល់ជូននាយប់ថ្ងៃទី ២០ ខែមីនា នៅក្នុងកិច្ចប្រជុំកំពូលមហោស្រពសកលឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត HICO ក្នុងទីក្រុង Gyeongju (កូរ៉េខាងត្បូង)។ លើសពីនេះ ទីក្រុង Da Lat ត្រូវបានលើកតម្កើងជា "មហោស្រពស្និទ្ធស្នាលជាមួយបរិស្ថានបំផុត" ដោយសមាគមមហោស្រពអន្តរជាតិ និងព្រឹត្តិការណ៍អាស៊ី (IFEA ASIA) ជ្រើសរើស។
    |
 |
អ្នកទេសចរសប្បាយរីករាយនៅបឹង Xuan Huong ស្ថិតនៅកណ្តាលទីក្រុង Da Lat (រូបថត៖ vnanet.vn) |
នេះជាឆ្នាំទីពីរជាប់ៗគ្នាដែលទីក្រុង Da Lat ត្រូវបានលើកតម្កើងក្នុងពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពនេះ ដោយបន្តបញ្ជាក់ពីឋានៈរបស់មូលដ្ឋាននៅលើផែនទីនៃពិធីបុណ្យក្នុងតំបន់។ មុននោះ ក្នុងឆ្នាំ ២០២៤ កម្មវិធីពានរង្វាន់មហោស្រពអាស៊ី បានលើកតម្កើងមហោស្រពផ្កា Da Lat ក្នុងប្រភេទនៃមហោស្រពផ្កា និងសួនឧទ្យានដ៏ស្រស់ស្អាតបំផុត ដោយបានចូលទៅក្នុងក្រុមនៃទីក្រុងមហោស្រពគួរឲ្យចាប់អារម្មណ៍ចំនួន ៥ នៅអាស៊ី។
ជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ឆ្នើមរបស់ខេត្ត Lam Dong មហោស្រពផ្កា Da Lat ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយតម្លៃវប្បធម៌ ធម្មជាតិ និងប្រជាជន Da Lat - Lam Dong ដល់មិត្តភក្តិទាំងជាតិ និងអន្តរជាតិ។ មិនត្រឹមតែលើកតម្កើងផ្កា និងរបរដាំផ្កាប្រពៃណីប៉ុណ្ណោះទេ មហោស្រពនេះក៏ជាស្ពានតភ្ជាប់រវាងអ្នកគ្រប់គ្រង អាជីវកម្ម កសិករ និងដៃគូក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្មផងដែរ៕
តាម vovworld.vn