ថ្លែងមតិក្នុងពិធី លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិរក្ស និងផ្សព្វផ្សាយភាសាវៀតណាម ដោយអះអាងថា នេះជាការតភ្ជាប់ទំនាក់ទំនងសហគមន៍អាណិកជនវៀតណាមនៅបរទេសជាមួយនឹងប្រទេសដើមកំណើត។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស ថ្លែងនៅក្នុងពិធី

លោកស្រីអនុរដ្ឋមន្ត្រីបានអំពាវនាវឲ្យសហគមន៍អាណិកជនវៀតណាមនៅបរទេស អង្គការ និងបុគ្គលនានាពួតដៃគ្នាអភិរក្ស និងផ្សព្វផ្សាយភាសាវៀតណាម។ ការប្រើប្រាស់ភាសាវៀតណាមមិនត្រឹមតែក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងក្នុងការសិក្សា ការងារ និងបរិយាកាសផ្លាស់ប្តូរអន្តរជាតិនឹងរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជាតិ។

ក្នុងឱកាសនេះ លោក Nguyen Manh Dong អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាម នៅឯបរទេស បានប្រកាសជាផ្លូវការនូវការប្រឡង “ស្វែងរកបេសកជនវៀតណាមនៅបរទេសឆ្នាំ ២០២៥”​ ។ នេះជាកន្លែងលេងដ៏មានអត្ថន័យ ដើម្បីស្វែងរក និងលើកតម្កើងបុគ្គលដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងផ្សព្វផ្សាយភាសាវៀតណាមលើពិភពលោក៕

បកប្រែដោយ Huyen Trang