យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) វៀតណាមបច្ចុប្បន្នមានអ្នកជំងឺរបេងថ្មីប្រហែល ១៨២,០០០ នាក់; អ្នកជំងឺ ៩,៩០០ នាក់មានជំងឺរបេងដែលធន់នឹងថ្នាំ ហើយមនុស្សប្រហែល ១១,០០០ នាក់បានស្លាប់ដោយសារតែជំងឺរបេងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០២៣ វៀតណាមជាប់ចំណាត់ថ្នាក់ទី ១២/៣០ ប្រទេសដែលមានបន្ទុកនៃជំងឺរបេងខ្ពស់បំផុតក្នុងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០២៤ កម្មវិធីជាតិគ្រប់គ្រងជំងឺរបេងសម្រេចបានលទ្ធផលល្អបំផុតដែលមិនធ្លាប់មាន ជាមួយនឹងអ្នកជំងឺរបេងជាង ១១៣,០០០ នាក់ត្រូវបានរកឃើញ (កើនឡើង ៧% បើធៀបនឹងឆ្នាំ ២០២៣) អត្រាពិនិត្យជំងឺរបេងដែលមានភស្តុតាងបាក់តេរីមានលើសពី ៧២% ហើយអត្រានៃការព្យាបាលប្រកបដោយជោគជ័យសម្រេចបាន ៨៩% (ខ្ពស់ជាងអត្រាសកល - ៨៨%)។ យោងតាមលោកស្រី Angela Pratt តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាម ទិន្នន័យនេះបង្ហាញថា ប្រទេសវៀតណាមកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការរកឃើញ និងព្យាបាលជំងឺរបេងយ៉ាងឆាប់ៗ ហើយអត្រានៃការព្យាបាលប្រកបដោយជោគជ័យគឺគួរអោយចាប់អារម្មណ៍ណាស់។

leftcenterrightdel
គណៈប្រតិភូចូលរួមក្នុងពិធី បានសម្តែងការប្ដេជ្ញាចិត្តក្នុងការបញ្ឈប់ជំងឺរបេង

យោងតាមលោក Dinh Van Luong នាយកមន្ទីរពេទ្យសួតមជ្ឈឹម  ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺរបេង គោលដៅរបស់វៀតណាមក្នុងឆ្នាំនេះគឺដើម្បីគ្រប់គ្រងជំងឺរបេង ដោយភ្ជាប់ជាមួយមណ្ឌលសុខាភិបាល ជួយអ្នកជំងឺទាំងអស់នៅពេលទៅត្រូវពិនិត្យសុខភាព សុទ្ធតែត្រូវបានត្រូវពិនិត្យជមងឺរបេង តាមនោះ បង្កើនអត្រារកឃើញ និងព្យាបាលអ្នកជំងឺរបេង៖ “បើនិយាយពីជំងឺរបេង ប្រសិនបើអាចគ្រប់គ្រងជំងឺរបេងលើសពី ៦៥-៧០% យើងកំពុងដើរអត្រាត្រឹមត្រូវ តាមនោះ ឆ្ពោះទៅរកការគ្រប់គ្រងជំងឺរបេងនៅវៀតណាមប្រកបដោយជោគជ័យ”៕

តាម vovworld.vn