នាព្រឹកថ្ងៃទី៣០ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល  លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ និងដោះស្រាយការលំបាក និងឧបសគ្គ ដែលទាក់ទងនឹងគម្រោងទាំងឡាយ ដើម្បីស្តាប់ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងឡាយ រាយ​ការណ៍អំពីការត្រួតពិនិត្យ វាយតម្លៃ និងស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយការលំបាកសម្រាប់គម្រោងមិនទាន់បានបញ្ចប់ និងគម្រោងវិនិយោគជាប់គាំង។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នដើម្បីដោះស្រាយការលំបាកសម្រាប់គម្រោងនានា (រូបថត៖ vnanet.vn)

តាមរយៈការត្រួតពិនិត្យ និងរាយការណ៍របស់ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងឡាយ​ បានឲ្យ​​ដឹង​ថា នៅទូទាំងប្រទេសមានគម្រោងប្រហែល ១៥០០ គម្រោងដែលប្រឈមនឹងការលំបាក រួមមានគម្រោងវិនិយោគសាធារណៈ គម្រោងវិនិយោគក្រៅថវិការដ្ឋ និងគម្រោងវិនិយោគតាមទម្រង់ដៃគូសាធារណៈ និងឯកជន (PPP - Public - Private Partnership)។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យស្ថាប័ន អង្គភាព និងមូលដ្ឋានទាំងឡាយ បន្តត្រួតពិនិត្យ វាយតម្លៃគម្រោងមិនទាន់បានបញ្ចប់ និងគម្រោងវិនិយោគជាប់គាំង ហើយចាត់វិធានការដើម្បីដោះស្រាយឲ្យសមស្រប និងមានប្រសិទ្ធភាព។ ព្រមទាំងរាយការណ៍ជូននាយករដ្ឋមន្ត្រីមុនថ្ងៃទី១០ ខែមេសា។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋានទាំង​ឡាយ ​ស្វែង​រក​ដំណោះស្រាយ ហើយផ្ញើទៅក្រសួងហិរញ្ញវត្ថុ និងការិយាល័យរដ្ឋាភិបាល ដើម្បីរាយការណ៍ជូនគណៈកម្មាធិការដឹកនាំ៕

បកប្រែដោយ Pham Diep