ក្រសួងការពារប្រទេសប្រគល់ភារកិច្ចដល់កម្លាំងកងទ័ពដែលចូលរួមជួយសង្គ្រោះគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
កប.អនឡាញ - នារសៀលថ្ងៃទី៣០ ខែមីនា ក្រសួងការពារប្រទេសបានរៀបចំកិច្ចប្រជុំប្រគល់ភារកិច្ចដល់កម្លាំងនៃកងទ័ពប្រជាជនវៀតណាម ដែលចូលរួមជំនះពុះពារផលវិបាកដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ា។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជាអធិបតីនៃកិច្ចប្រជុំ។