leftcenterrightdel
ថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុនលេខ ២២ ដឹកនាំឱ្យកម្លាំងផ្ទុក និងរៀបចំអាហារស្ងួតដាក់លើរថយន្តដឹកទំនិញ

លោកវរសេនីយ៍ទោ Nguyen Trung Dung លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនលេខ ២២ បានឲ្យដឹងថា “បន្ទាប់ពីទទួលបានបញ្ជាពីអគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស ស្តីពីការអនុវត្តការងារធានាអាហារស្ងួតសម្រាប់ការជួយសង្គ្រោះនៅប្រទេសមីយ៉ាន់ម៉ា ក្រុមហ៊ុនបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នូវផលិតផលនៅក្នុងឃ្លាំងដែលមានស្រាប់ ព្រមទាំងកៀរគរកម្មាភិបាល បុគ្គលិកធ្វើការលើកដាក់អាហារស្ងួត ធានានូវពេលវេលាដឹកជញ្ជូន តាមការដឹកនាំពីថ្នាក់លើ”។

leftcenterrightdel
 
leftcenterrightdel
ចូលរួមរៀបចំអាហារស្ងួតចំនួន ៤០ តោន មានកម្មាភិបាល និងយុទ្ធជនកងពលតូចលេខ៩៧១ និងបុគ្គលិកនៃក្រុមហ៊ុនភាគហ៊ុនលេខ ២២

យោងតាមលោកវរសេនីយ៍ទោ Tran Ngoc Ha មេបញ្ជាការរងកងពលតូច នាយសេនាធិការនៃកងពលតូចលេខ៩៧១ បានឲ្យដឹងថា៖ នាថ្ងៃទី២៩ ខែមីនា បន្ទាប់ពីទទួលបានការដឹកនាំពីប្រធាននាយកដ្ឋានទោចក្រយានយន្ត និងដឹកជញ្ជូន កងពលតូចបានត្រួតពិនិត្យយ៉ាងសកម្ម និងរៀបចំកងកម្លាំង និងយានយន្ត រួមមានកម្មាភិបាល និងយុទ្ធជនចំនួន ៥៥ នាក់ និងរថយន្តចំនួន ៨ គ្រឿង ត្រៀមខ្លួនជាស្រេចបំពេញបេសកកម្ម។

leftcenterrightdel
រថយន្តដឹកជញ្ជូនអាហារស្ងួតទៅកាន់អាកាសយានដ្ឋាន Noi Bai

នៅវេលាម៉ោង៥ និង៣០ នាទីព្រឹកថ្ងៃទី៣០ ខែមីនា ដោយទទួលបានបទបញ្ជា កងពលតូចបានចាត់តាំងកម្លាំង និងរថយន្ត សម្របសម្រួលជាមួយក្រុមហ៊ុនភាគហ៊ុនលេខ ២២ ដើម្បីដឹកជញ្ជូនអាហារស្ងួតចំនួន ៤០ តោន ប្រមូលផ្តុំនៅអាកាសយានដ្ឋាន Noi Bai៕

បកប្រែដោយ Huyen Trang