leftcenterrightdel
គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ធ្វើការជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ Airlink អាហ្វ្រិកខាងត្បូង (រូបថត៖ vnanet.vn)

លោក De Villiers Engelbrecht នាយកទទួលបន្ទុកហិរញ្ញវត្ថុនៃក្រុមហ៊ុនអាកាសចរណ៍ Airlink ប្រទេសអាហ្វ្រិកខាងត្បូង បានចាត់ទុកថា វៀតណាម និងអាហ្វ្រិកខាងត្បូង មិនមានការតភ្ជាប់រវាងក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ ដូច្នេះហើយនេះគឺជាឱកាសល្អសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Airlink ដែលជាអង្គភាពដឹកជញ្ជូនទំនិញ ផលិតផលកសិកម្មស្រស់ៗ និងបច្ចេកវិទ្យារវាងបណ្តាប្រទេសអាហ្វ្រិកខាងត្បូង មានឱកាសសហការជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីបើកផ្លូវហោះហើរដែលតភ្ជាប់អ្នកដំណើរ និងទំនិញរវាងប្រទេសទាំងពីរ។

អ្នកជំនាញបានចាត់ទុកថា ដោយមានទីតាំងភូមិសាស្ត្រនៃអាហ្រ្វិកខាងត្បូងនិងវៀតណាម ឱកាសសហប្រតិបត្តិការអាកាសចរណ៍ និង logistics មិនត្រឹមតែបង្កើតរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងអាចបើកទូលាយទៅកាន់ប្រទេសអាហ្វ្រិកផ្សេងទៀតផងដែរ៕

បកប្រែដោយ Thanh Cong