ខេត្ដ Dien Bien ចាប់ផ្តើមគម្រោង "សាលាអន្ដេវេសិក - ផ្ទះសុភមង្គល"
កប.អនឡាញ - នាថ្ងៃទី ២៨ មិនា មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត Dien Bien ភាគខាងជើងវៀតណាម សហការជាមួយអង្គការ World Vision International សហរដ្ឋអាមេរិក - ការិយាល័យតំណាងប្រចាំនៅវៀតណាម (ហៅកាត់ថា WVI វៀតណាម) បានរៀបចំសិក្ខាសាលាស្ដីពីការចាប់ផ្ដើមគម្រោង "សាលាអន្ដេវេសិក - ផ្ទះសុភមង្គល"
នៅអង្គសិក្ខាសាលា ប្រតិភូទាំងឡាយបានពិភាក្សា និងបញ្ជាក់អំពីគោលបំណង និងផែនការអនុវត្ត តួនាទី ភារកិច្ចនិងយន្តការសម្របសម្រួលរបស់ភាគីនានាដែលចូលរួមគម្រោង។
តាមនោះ គម្រោង "សាលាអន្ដេវេសិក - ផ្ទះសុភមង្គល" ត្រូវបានអនុម័តដោយគណៈកម្មាធិការប្រជាជនខេត្ត Dien Bien និងឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប តាមរយៈអង្គការ WVI វៀតណាម ដើម្បីអនុវត្តនៅខេត្ត Dien Bien ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៧។ គម្រោងនេះមានគោលបំណងលើកកំពស់លទ្ធភាពទទួលបានសេវាកម្មដ៏មានគុណភាពរបស់សិស្សានុសិស្ស និងសេវាកម្មសំខាន់ៗផ្សេងទៀត។
ជាពិសេស គម្រោងនេះនឹងត្រូវអនុវត្តនៅសាលាអនុវិទ្យាល័យអន្ដេវាសិកជនជាតិចំនួន ១៤ នៅស្រុកភ្នំចំនួន ៤ គឺស្រុក Dien Bien Dong, ស្រុក Muong Cha, ស្រុក Tuan Giao, ស្រុក Tua Chua និងសកម្មភាពថ្នាក់ខេត្តមួយចំនួននៅទីក្រុង Dien Bien Phu ដោយមានថវិកាប្រមាណ ១៥.៨ ពាន់លានដុង។ អ្នកទទួលផលគឺសិស្សរបស់សាលាអន្ដេវាសិកជាង ៦,៥០០០ នាក់ និងឪពុកម្តាយសិស្សជាង ១២,៤០០ នាក់ រួមនឹងអ្នកគ្រប់គ្រង គ្រូបង្រៀននិងបុគ្គលិកចំនួន ៤៣៨ នាក់។
    |
 |
លោក Cu Huy Hoan អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Dien Bien ថ្លែងក្នុងសិក្ខាសាលា |
ថ្លែងមតិក្នុងសិក្ខាសាលា លោក Cu Huy Hoan អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Dien Bien បានសង្កត់ធ្ងន់ថា៖ គម្រោងនេះគឺជាការផ្តួចផ្តើមដ៏សំខាន់តម្រូវឱ្យមានការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ទីភ្នាក់ងារ អង្គការនានា និងការជួយឧបត្ថម្ភរបស់អង្គការ WVI វៀតណាម ដើម្បីគម្រោងនេះសម្រេចបាននូវប្រសិទ្ធភាពប្រកបដោយនិរន្តរភាព។ អាស្រ័យហេតុនេះ រួមចំណែកលើកកម្ពស់គុណភាពអប់រំ បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សិស្ស លើកទឹកចិត្ដសិស្សក្នុងការសិក្សា និងអភិវឌ្ឍន៍ខ្លួនឯង...
បកប្រែដោយ Pham Diep