លោក Klaus Zellmer បានឲ្យដឹងថា Skoda Auto គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅសាធារណរដ្ឋឆែក។ ក្នុងឆ្នាំ១៩៩១ ត្រូវធ្វើឯកជនភាវូបនីយកម្ម និងបានក្លាយជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន Volkswagen នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ សព្វថ្ងៃនេះ Skoda មានវត្តមាននៅក្នុងប្រទេសជាង ១០០ ប្រទេស ហើយបានលក់រថយន្តជាង ១ លានគ្រឿងក្នុងមួយឆ្នាំ។

នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ សម្ព័ន្ធក្រុមហ៊ុន Skoda និងសម្ព័ន្ធក្រុមហ៊ុន Thanh Cong បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីផលិត និងចែកចាយរថយន្តម៉ាក Skoda ដោយមានគោលដៅធ្វើមូលដ្ឋានីយកម្ម អនុវត្តបច្ចេកវិទ្យាទំនើប និងថាមពលស្អាត។ នៅខែកញ្ញា ឆ្នាំ២០២៣ ម៉ូដែល Skoda ដែលនាំចូលទាំងស្រុង ត្រូវបានបង្ហាញ​ជាផ្លូវការនៅក្នុងទីផ្សារវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Klaus Zellmer ប្រធានសម្ព័ន្ធក្រុមហ៊ុន Skoda Auto

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទររោងចក្រផលិតរថយន្ត Thanh Cong Viet Hung ដែលបានបើកសម្ពោធជាផ្លូវការ ដោយបានបង្ហាញពីការបោះជំហានទៅមុខជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសាធារណរដ្ឋឆែក ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានឯកភាពដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

ដោយអះអាងថា រដ្ឋាភិបាលវៀតណាមសន្យាថានឹងរួមដណើរជានិច្ច និងចែករំលែកជាមួយអង្គភាពអាជីវកម្ម ដោយធានាថាអង្គភាពអាជីវកម្មដំណើរការស្របច្បាប់  និងមានប្រសិទ្ធភាព ព្រមទាំង​ត្រៀមខ្លួនជាស្រេចដើម្បីស្តាប់មតិយោបល់ បង្កើនការយល់ដឹង និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ​ Skoda Auto បង្កើន និងពង្រីកការវិនិយោគ ធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាមក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត។ អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរថយន្តវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកនាយករដ្ឋមន្ត្រីស្នើឱ្យ Skoda បង្កើនការធ្វើមូលដ្ឋានីយកម្ម ការស្រាវជ្រាវ និងផលិតម៉ាស៊ីន គ្រឿងបន្លាស់និងឧបករណ៍នានាសម្រាប់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតនៅវៀតណាម ដូចជា Truong Hai និង VinFast។ ក្នុងពេលជាមួយគ្នានេះ ធ្វើពិពិធកម្មផលិតផលដូចជា រថភ្លើង រថយន្តដឹកជញ្ជូន និងគ្រឿងចក្របម្រើដល់សហគ្រាសធុនតូច និងមធ្យម ពិចារណាលើកាឱកាស​សហប្រតិបត្តិការដើម្បីសហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ Skoda និង Volkswagen ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បន្តស្រាវជ្រាវ និងផ្លាស់ប្តូរការរចនា ផលិតខ្សែរថយន្តដែលសមស្របនឹងនិន្នាការ និងសមស្របនឹងទីផ្សារវៀតណាមនិយាយដោយឡែក និងអាស៊ីអាគ្នេយ៍និយាយរួម។ ទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍឧស្សាហកម្មធុនធ្ងន់ ដើម្បីបម្រើដល់ការផលិតរថយន្តនៅវៀតណាមតាមរយៈសម្ព័ន្ធក្រុមហ៊ុន Thanh Cong  និងដៃគូផ្សេងទៀត ជំរុញការផ្ទេរបច្ចេកវិទ្យា ខ្សែសង្វាក់ផលិតកម្មឆ្លាតវៃ និងជួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ​គុណភាពខ្ពស់ក្នុងឧស្សាហកម្មលោហធាតុ និងមេកានិច...  ពង្រីកផលិតកម្ម និងការធ្វើអាជីវកម្មទៅកាន់ឧស្សាហកម្មផ្សេងទៀតដែល Skoda មានឧត្តមភាព ហើយវៀតណាមមានតម្រូវការ។

ដោយយល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី  Pham Minh Chinh ប្រធាន Skoda បានឲ្យដឹងថា លទ្ធផលសហប្រតិបត្តិការបច្ចុប្បន្នរបស់ Skoda នៅវៀតណាមគ្រាន់តែជាលទ្ធផលដំបូងប៉ុណ្ណោះ ហើយសង្ឃឹមថានឹងមាន "បំណែក" បន្ថែមទៀត ដើម្បីបំពេញរូបភាពរួមនៃឧស្សាហកម្មរថយន្តរបស់វៀតណាម។ ជាពិសេស Skoda មានបំណងចង់ពង្រីកការវិនិយោគ ធ្វើអាជីវកម្ម និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរថយន្តនៅវៀតណាម ដូចជាការផលិតថ្ម និងផលិតផលឧបករណ៍នានា។ ខ្ញុំសង្ឃឹមថា វៀតណាមនឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា កំពង់ផែសមុទ្រ logistics និងគុណភាពធនធានមនុស្ស ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តនាពេលអនាគត។

បកប្រែដោយ Duy Hoan