អញ្ជើញថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស  To Lam បានអះអាងសារជាថ្មីថា គោលនយោបាយរួមបញ្ចូល ខេត្ត-ក្រុង ទូទាំងប្រទេស លុបបំបាត់អាជ្ញាធរថ្នាក់ស្រុក គឺជាទិសដៅយុទ្ធសាស្ត្រដ៏សំខាន់របស់មជ្ឈិម ដែលកំពុងត្រូវបានអនុវត្តជាបន្ទាន់ ខ្ជាប់ខជួន និងម៉ឺងម៉ាត់។ នេះត្រូបានចាត់ទុកជាព្រឹត្តិការណ៍បដិវត្តន៍មួយ ជារបកគំហើញក្នុងការកែទម្រង់ស្ថាប័នដើម្បីត្រៀមរៀបចំសម្រាប់ “ចក្ខុវិស័យរយឆ្នាំ” នៃការអភិវឌ្ឍប្រទេសជាតិ។ កំណែទម្រង់ស្ថាប័នទាំងអស់ត្រូវតែបម្រើឱ្យប្រយោជន៍ជាក់ស្តែង និងយូរអង្វែងរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសជាតិនាពេលអនាគត។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam មានអនុសាសន៍នៅក្នុងជំនួប (រូបថត៖ vnanet.vn)

លោកអគ្គលេខាបក្ស  To Lam បានសង្កត់ធ្ងន់លើគោលដៅនៃកំណែទម្រង់រដ្ឋបាល និងការកែសម្រួលព្រំប្រទល់រដ្ឋបាលលើកនេះ។ លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ចាំបាច់ត្រូវកសាងទីក្រុង Da Nang ទៅជាប៉ូលកំណើនរបស់វៀតណាម និងជាទីក្រុងមានលទ្ធភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

បកប្រែដោយ Thanh Cong