លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយបែលហ្សិក។ លោកបានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះមហាក្សត្រ និងព្រះរាជមហេសីបែលហ្ស៊ិក ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា។ នេះជាការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋលើកដំបូងរវាងប្រទេសទាំងពីរក្នុងរយៈពេលជាង ៥០ ឆ្នាំចាប់តាំងពីវៀតណាមនិងបែលហ្សិកបានបង្កើតទំនាក់ទំនងការទូត។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោក Maxime Prevot ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស កិច្ចការអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសបែលហ្សិក (រូបថត៖ ក្រសួងការបរទេស)

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Bui Thanh Son បានថ្លែងអំណរគុណចំពោះបែលហ្ស៊ិកដែលជាប្រទេសដំបូងដែលផ្តល់សច្ចាប័នលើសេចក្តីសម្រេចចិត្តលើការ​គាំទ្រជនរងគ្រោះដោយសារជាតិពណ៌គីមីពុលពណ៌លឿងទុំនៅវៀតណាម រួមចំណែកលើកកំពស់ការយល់ដឹងរបស់សហគមន៍អន្តរជាតិអំពីការគំរាមកំហែងដោយអាវុធគីមី។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាញ​យក​ឱកាសដ៏អស្ចារ្យពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ព្រមទាំងស្នើឲ្យបែលហ្ស៊ិកផ្តល់​សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។

លោក Maxime Prevot ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្សិក បានអះអាងថា វៀតណាមជាដៃគូអាទិភាពឈានមុខគេរបស់បែលហ្សិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស។ លោកក៏បានអះអាងថានឹងរួមដំណើរ និងគាំទ្រវៀតណាមក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលើ​ការ​គាំទ្រជនរងគ្រោះដោយសារជាតិពណ៌គីមីពុលពណ៌លឿងទុំនៅវៀតណាម។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការមិនត្រឹមតែក្នុងវិស័យប្រពៃណីដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងបណ្តុះបណ្តាលប៉ុណ្ណោះទេ ថែមទាំងលើវិស័យផ្សេងទៀតដូចជា វិស័យការពារជាតិ បច្ចេកវិទ្យាខ្ពស់ បន្ទះឈីប semiconductor នវានុវត្តន៍ បរិវត្តកម្មថាមពល និងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ក្នុងវិស័យ semiconductor៕

បកប្រែដោយ Huyen Trang