លោកស្រី Carolina Cerqueira ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា វៀតណាមជាមិត្តដែលស្ថិតក្នុងបេះដូងរបស់អង់ហ្គោឡាជានិច្ច ហើយដំណើរទស្សនកិច្ចរបស់លោក Luong Cuong ប្រធានរដ្ឋ គឺជាសារនៃចំណងមិត្តភាពដែលបានកសាងឡើងដោយឈរលើការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកស្រី Carolina Cerqueira បានសម្តែងនូវការលើកសរសើរចំពោះសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាម ព្រមទាំងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបើកទំព័រថ្មីមួយ ជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកស្រី Carolina Cerqueira មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម រួមជាមួយស្ថាប័នរដ្ឋាភិបាល ជំរុញការធ្វើឲ្យសុក្រឹតក្របខ័ណ្ឌច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ជំរុញការផ្លាស់ប្តូររវាងក្រុមសមាជិកសភាវ័យក្មេង និងសមាជិកាសភា រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ល។

leftcenterrightdel
លោកស្រី Carolina Cerqueira ប្រធានរដ្ឋសភាអង់ហ្គោឡា ទទួលជួបលោក Luong Cuong ប្រធានរដ្ឋវៀតណាម

ដោយវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកដ៏សំខាន់របស់រដ្ឋសភាអង់ហ្គោឡាក្នុងសមិទ្ធិផលលេចធ្លោដែលអង់ហ្គោឡាសម្រេចបានក្នុងរយៈពេលកន្លងមក ក៏ដូចជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគី លោក Luong Cuong ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ប្រធានរដ្ឋគឺជាដៃគូសំខាន់ឈានមុខគេ ជាសមមិត្ត និងជាបងប្អូនរបស់វៀតណាមនៅអាហ្វ្រិក។ លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា វៀតណាមមានបំណងចង់បើកដំណាក់កាលថ្មីនៃការអភិវឌ្ឍទាំងគុណភាព និងបរិមាណ ដើម្បីកសាងទំនាក់ទំនង "ភាពជាដៃគូសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមក" វៀតណាម-អង់ហ្គោឡា ឱ្យក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម មានប្រសាសន៍នៅរដ្ឋសភាអង់ហ្គោឡា

លោក Luong Cuong ប្រធានរដ្ឋបានស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរបង្កើនការជួបជុំ ការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យ និងចែករំលែកបទពិសោធន៍រវាងគណៈកម្ម ការជំនាញ និងសមាជិកសភានៃប្រទេសទាំងពីរ ជំរុញការបង្កើតក្រុមសមាជិកសភាមិត្តភាព វៀតណាម-អង់ហ្គោឡា និងពង្រឹងការសម្របសម្រួល និងពិគ្រោះយោបល់នៅវេទិកាសភាពហុភាគី។

ភាគីទាំងពីរក៏បានឯកភាពបន្តបង្កើនការជឿទុកចិត្តខាងនយោបាយ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់តាមរយៈបណ្តាញនានា រួមទាំងបណ្តាញសភា បង្កើតលក្ខខណ្ឌអំណោយផលផ្លូវច្បាប់ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ល។

*នាយប់ថ្ងៃទី ៧ ខែសីហា (ម៉ោងក្នុងស្រុក) ស្ថានទូតវៀតណាមប្រចាំនៅអង់ហ្គោឡាបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អង់ហ្គោឡា (១២ វិច្ឆិកា ១៩៧៥ / ១២ វិច្ឆិកា ២០២៥)។ លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម មានប្រសាសន៍នៅក្នុងពិធី

មានប្រសាសន៍នៅក្នុងពិធីនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៥ គឺមួយថ្ងៃបន្ទាប់ពីអង់ហ្គោឡាបានប្រកាសឯករាជ្យភាព វៀតណាមនិងអង់ហ្គោឡាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ នេះជាព្រឹត្តិការណ៍ពិសេសមួយដែលបញ្ជាក់ពីភាពស្មោះត្រង់ និងទំនុកចិត្តក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រយៈពេលពាក់កណ្តាលសតវត្សកន្លងមកនេះ បានបង្ហាញឱ្យឃើញថា ចម្ងាយភូមិសាស្រ្តមិនអាចរាំងស្កាត់ទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរបានទេ។ ពីអ្នកជំនាញកសិកម្ម និងវេជ្ជសាស្ត្រចំនួន ១១ នាក់ដំបូង ដែលបានមកប្រទេសអង់ហ្គោឡា នៅចុងទស្សវត្សរ៍ ៧០ មកទល់បច្ចុប្បន្ន មានគ្រូបង្រៀន វេជ្ជបណ្ឌិត និងជនជាតិវៀតណាមជាច្រើនម៉ឺននាក់ បានចូលមករស់នៅ និងធ្វើការនៅតាមសាលារៀន មន្ទីរពេទ្យ និងកសិដ្ឋានគម្រោងសាងសង់នានា។ ពួកគេបាននៅជាមួយប្រជាជនអង់ហ្គោឡា សូម្បីតែក្នុងគ្រាលំបាកក៏ដោយ ហើយបានរួមចំណែកជាវិជ្ជមានប្រកបដោយមោទនភាពចំពោះការកសាងឡើងវិញ និងការអភិវឌ្ឍរបស់អង់ហ្គោឡា។

leftcenterrightdel
ប្រតិភូ និងតំណាងសហគមន៍អាណិកជនវៀតណាមនៅអង់ហ្គោឡា ចូលរួមក្នុងពិធី

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ជឿជាក់ថា វៀតណាមនិងអង់ហ្គោឡា មានមូលដ្ឋានគ្រប់បែបយ៉ាងដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកម្រិតកម្ពស់ថ្មីមួយ កាន់តែជាក់ស្តែង ប្រសិទ្ធភាព និងនិរន្តរភាពថែមទៀត កសាងទំនាក់ទំនង "ភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍" ដើម្បីក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការភាគខាងត្បូង-ខាងត្បូង។

លោក Tete Antonio រដ្ឋមន្ត្រីការបរទេសអង់ហ្គោឡា បានសម្តែងនូវការពេញចិត្តចំពោះវៀតណាមដែលជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់សាធារណរដ្ឋអង់ហ្គោឡា។ លោក Tete Antonio បានបញ្ជាក់ថា ប្រទេសទាំងពីរចាំបាច់ត្រូវរួមគ្នាស្វែងរក និងទាញយកឱកាសថ្មីៗក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរវប្បធម៌ ជំរុញទេសចរណ៍ និងតភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីបើកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ លោក Tete Antonio រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អង់ហ្គោឡាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋ លើកនេះ ដែលបង្ហាញពីចំណងមិត្តភាព និងកិច្ចសន្យាក្នុងការពួតដៃគ្នា ដើម្បីបន្តពូនជ្រំទំនាក់ទំនងវៀតណាម-អង់ហ្គោឡា។

* នាល្ងាចថ្ងៃទី ៧ ខែសីហា (ម៉ោងក្នុងតំបន់) លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍អាណិកជនវៀតណាមនៅអង់ហ្គោឡា។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ រួមជាមួយប្រតិភូ និងកម្មាភិបាលនៃស្ថានទូត និងតំណាងសហគមន៍អាណិកជនវៀតណាមនៅអង់ហ្គោឡា

នៅក្នុងជំនួប លោក Luong Cuong ប្រធានរដ្ឋ បានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមថា សហគមន៍អាណិកជនវៀតណាមនៅឯបរទេស គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន។ ក្នុងរយៈពេលកន្លងមក បក្ស និងរដ្ឋបាន និងកំពុងចេញនូវគោលនយោបាយជាច្រើន រួមទាំងការដោះស្រាយការលំបាករបស់អាណិកជនវៀតណាមនៅឯបរទេសតាមទិសបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋផ្សារភ្ជាប់ជាមួយមាតុភូមិ។

លោក Luong Cuong ប្រធានរដ្ឋ សង្ឃឹមថា អាណិកជនវៀតណាមនៅឯបរទេសនឹងបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ រក្សាអត្តសញ្ញាណវប្បធម៌ បន្តពួតដៃគ្នាកសាងសហគមន៍អភិវឌ្ឍន៍ រស់នៅ ធ្វើការ និងធ្វើអាជីវកម្មស្របតាមច្បាប់ អាស្រ័យហេតុនេះ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់ប្រទេសសាមី ក៏ដូចជាទំនាក់ទំនងមិត្តភាព វៀតណាម-អង់ហ្គោឡា៕

បកប្រែដោយ Huyen Trang