កូរ៉េខាងត្បូងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សនឹងបើកទំព័រថ្មីដែលមានសារៈសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ (រូបថត៖ vnanet.vn)

លោក Lee Jae Myung ប្រធានាធិបតីបានមានប្រសាសន៍ថា “ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងវៀតណាមមានភាពជិតស្និទ្ធជាងចម្ងាយភូមិសាស្ត្រធម្មតា។ ទំនាក់ទំនងទ្វេភាគីមិនត្រឹមតែត្រូវបានបង្ហាញនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគដូចបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងនឹងពង្រីកដល់កិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រនាពេលខាងមុខ ដូចជាហេដ្ឋារចនាសម្ព័ន្ធជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស។ល។ ខ្ញុំជឿជាក់ថា វៀតណាម និងកូរ៉េខាងត្បូងនឹងបន្តពង្រឹងកិត្យានុភាពជាដៃគូដែលអាចជឿទុកចិត្តបំផុតរបស់គ្នាទៅវិញទៅមក”៕

បកប្រែដោយ Huyen Trang