ព្រះមហាក្សត្របែលហ្ស៊ិក Philippe កើតនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៩៦០ នៅទីក្រុងព្រុចសែល (បែលហ្សិក)។ ព្រះមហាក្សត្របែលហ្ស៊ិក Philippe ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ Stanford។ ចាប់ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន ព្រះអង្គគឺជាស្តេចទីប្រាំពីរនៃព្រះរាជាណាចក្របែលហ្សិក។ ព្រះមហាក្សត្របានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅឆ្នាំ១៩៩៣ ឆ្នាំ២០០៣ និងឆ្នាំ២០១២ ក្នុងឋានៈជាព្រះទាយាទ Philippe។ ព្រះមហាក្សត្របែលហ្ស៊ិក Philippe ស្រឡាញ់ប្រទេសវៀតណាម ហើយមានចំណាប់អារម្មណ៍ល្អចំពោះទឹកដីដ៏ស្រស់ស្អាត និងប្រជាជនដែលមានភាពរូសរាយរាក់ទាក់រ​បស់វៀតណាម។

leftcenterrightdel
ព្រះមហាក្សត្របែលហ្ស៊ិក Philippe

ព្រះរាជមហេសី Mathilde កើតនៅថ្ងៃទី ២០ ខែមករា ឆ្នាំ១៩៧៣ នៅទីក្រុងព្រុចសែល (បែលហ្សិក)។ ព្រះរាជមហេសី ធ្លាប់បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅឆ្នាំ២០១២ ជាមួយព្រះទាយាទ Philippe និងនៅឆ្នាំ២០២៣ ក្នុងឋានៈជាប្រធានកិត្តិយសរបស់ UNICEF បែលហ្សិក។ ព្រះរាជមហេសីស្រឡាញ់វៀតណាម និងចូលចិត្តទៅលេងកម្សាន្តនៅមូលដ្ឋាននានារបស់វៀតណាម។

វៀតណាមនិងបែលហ្ស៊ិកបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២២ ខែមិនា ឆ្នាំ១៩៧៣។ បែលហ្ស៊ិកបានបើកស្ថានទូតប្រចាំទីក្រុងហាណូយក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៥។ វៀតណាមបានបើកស្ថានទូតប្រចាំទីក្រុងប្រ៊ុចសែលក្នុងខែមករា ឆ្នាំ១៩៩១។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមជាច្រើនបានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្របែលហ្សិក និងផ្ទុយមកវិញ។ ទន្ទឹមនឹងទំនាក់ទំនងនយោបាយល្អ ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏បានអភិវឌ្ឍលើវិស័យកសិកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ ការពារជាតិ សន្តិសុខ...៕

បកប្រែដោយ Thuy Anh