លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ហើយត្រៀមខ្លួនជាស្រេចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូង ដើម្បីបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយ ប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព និងទូលំទូលាយថែមទៀត ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Choi Young Sam ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម

លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជំរុញការអនុវត្ត "ផែនការសកម្មភាពដើម្បីសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៥០ ពាន់លានដុល្លារអាមេរិក ក្នុងទិសដៅមានតុល្យភាពជាងនៅឆ្នាំ ២០៣០" ព្រមទាំងលើកទឹកចិត្តសហគ្រាសកូរ៉េខាងត្បូងពង្រីកការវិនិយោគនៅវៀតណាម ជាពិសេស ការផ្ទេរបច្ចេកវិទ្យា។ លោក To Lam អគ្គលេខាបក្ស ក៏បានស្នើឱ្យកូរ៉េខាងត្បូងជួយបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាមក្នុងវិស័យ semiconductors និងបញ្ញាសិប្បនិម្មិត ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងថាមពល ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ ការគាំពារប្រជាពលរដ្ឋ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Choi Young Sam ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម

លោក Choi Young Sam ឯកអគ្គរដ្ឋទូត បានអះអាងថា វៀតណាមនឹងជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសនៃរដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូងក្នុងតំបន់ ហើយសង្ឃឹមថាភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសលើវិស័យដែលកូរ៉េខាងត្បូងមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។ លោក Choi Young Sam ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងវាយតម្លៃខ្ពស់ចំពោះគោលនយោបាយគាំទ្រអង្គភាពអាជីវកម្មនាពេលថ្មីៗនេះរបស់វៀតណាម។ លោកបានចាត់ទុកថា ប្រការនេះបានបង្កើតកម្លាំងជំរុញសហគ្រាសធំៗ របស់កូរ៉េខាងត្បូង បន្តពង្រីកការវិនិយោគនៅវៀតណាម។ លោក Choi Young Sam ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា ក្នុងបរិបទភូមិសាស្ត្រនយោបាយមានការប្រែប្រួលជាច្រើន កូរ៉េខាងត្បូងមានបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

បកប្រែដោយ Huyen Trang