ជាលទ្ធផល ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ ខេត្ត Dak Lak ប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ១៤៨ អដ្ឋិធាតុ ដែលក្នុងនោះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៦១ ត្រូវបានប្រមូលនៅក្នុងខេត្ត និងអដ្ឋិធាតុយុទ្ធជនពលីចំនួន ៨៧ ត្រូវបានប្រមូលនៅខេត្តមណ្ឌលគិរី (ប្រទេសកម្ពុជា)។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំបូកសរុបការងារស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី

មកទល់នឹងពេលនេះ បញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានទទួលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦,៤៩៤ អដ្ឋិធាតុ។ បច្ចុប្បន្ន នៅខេត្ត Dak Lak មានអដ្ឋិធាតុយុទ្ធជនពលីប្រមាណ ១,៣៤០ អដ្ឋិធាតុ នៅមិនទាន់បានស្វែងរក និងប្រមូល។ ផ្នូរយុទ្ធជនពលីចំនួន ១,១៥៦ នៅមិនទាន់កំណត់អត្តសញ្ញាណ ផ្នូរយុទ្ធជនពលីចំនួន ៤០២ នៅខ្វះព័ត៌មានដើម្បីកំណត់អត្តសញ្ញាណ។ នៅខេត្តមណ្ឌលគិរី នៅមានអដ្ឋិធាតុយុទ្ធជនពលីប្រមាណ ៧០០ ដល់ ៨០០ អដ្ឋិធាតុ មិនទាន់បានស្វែងរក និងប្រមូល៕

បកប្រែដោយ Pham Diep