នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc បានអះអាងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងបេឡារុស្សត្រូវបានពង្រឹង និងពូនជ្រំជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។ ប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅបេឡារុស្សនៅដើមខែឧសភា ឆ្នាំ ២០២៥ របស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ដែលក្នុងនោះទំនាក់ទំនងការពារជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc ក៏បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ស្របតាមទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ សម្រេចបានលទ្ធផលវិជ្ជមានលើវិស័យរួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ត្រូវបានលើកកំពស់ កិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ព  និងស្ថាប័ន អង្គភាពនានានៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺន កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រយោធា ត្រូវបានរក្សា និងអនុវត្តប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
 

លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនារវាងគណៈប្រតិភូនាយកដ្ឋានហ្វឹកហ្វឺន - សាលា អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូនៃអគ្គនាយកដ្ឋានហ្វឹកហ្វឺនប្រយុទ្ធ កងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋបេឡារុស្ស។ លោកស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ ការចូលរួមព្រឹត្តិការណ៍កីឡាដែលភាគីនីមួយៗរៀបចំឡើង។

លោកឧត្តមសេនីយ៍ត្រី Belyi Vladimir Vladimirovich បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់នាយកដ្ឋានហ្វឹកហ្វឺន - សាលា អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម និងអគ្គនាយកដ្ឋានហ្វឹកហ្វឺនប្រយុទ្ធ កងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋបេឡារុស្ស មានការផ្លាស់ប្តូរការងារប្រកបដោយប្រសិទ្ធភាព។ នៅក្នុងជំនួបរវាងស្ថាប័នទាំងពីរ ភាគីទាំងពីរបានចែករំលែកខ្លឹមសារសំខាន់ៗ ជាច្រើនក្នុងទំនាក់ទំនងសហប្រតិបត្តិការ។ ជាពិសេស ភាគីទាំងពីរបានផ្តោតសំខាន់លើការផ្លាស់ប្តូរខ្លឹមសារសហប្រតិបត្តិការលើវិស័យហ្វឹកហ្វឺន និងខ្លឹមសារសហប្រតិបត្តិការមួយចំនួន ដែលភាគីទាំងពីរចាប់អារម្មណ៍ និងមានតម្រូវការ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc និងលោកឧត្តមសេនីយ៍ត្រី Belyi Vladimir Vladimirovich

លោកនាយឧត្តមសេនីយ៍ Belyi Vladimir Vladimirovich បានសម្តែងនូវជំនឿថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងបេឡារុស្ស និងវៀតណាមនឹងអភិវឌ្ឍបន្ថែមទៀតនាពេលខាងមុខ។

បកប្រែដោយ Thanh Cong