leftcenterrightdel
លោក Tran Luu Quang ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម និងលោក Komjáthi Imre ប្រធានគណបក្សសង្គមហុងគ្រី (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពលើកកម្ពស់ប្រពៃណី និងលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក។ បក្សកុម្មុយនិស្តវៀតណាម និងគណបក្សសង្គមហុងគ្រី (MSZP) នឹងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើកម្រិតទ្វេភាគី និងពហុភាគី បង្កើតមូលដ្ឋានគ្រឹះនិងរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហុងគ្រី រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាពិសេសក្នុងបរិបទដែលស្ថានភាពតំបន់ និងពិភពលោកកំពុងមានការវិវឌ្ឍន៍យ៉ាងខ្លាំង និងស្មុគស្មាញ។

ដោយគូសបញ្ជាក់ពីគោលដៅប្រកាន់យកប្រជាជនជាមជ្ឈភាពនៃរាល់គោលនយោបាយ និងដំណើរការអភិវឌ្ឍន៍ ភាគីទាំងពីរបានឯកភាពគ្នាគាំទ្រការអភិវឌ្ឍន៍ដ៏រឹងមាំនៃទំនាក់ទំនងរវាងវៀតណាម និងហុងគ្រីលើវិស័យដែលភាគីទាំងពីរមានសក្ដានុពល និងប្រៀបខ្លាំង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងវិស័យសហប្រតិបត្តិការប្រពៃណី ដូចជាការអប់រំ-បណ្តុះបណ្តាល វប្បធម៌ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន... ដើម្បីបន្ដទទួលមរតក និងលើកកម្ពស់តម្លៃ និងប្រពៃណីល្អដែលត្រូវបានបង្កើតឡើង និងពូនជ្រំដោយលោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំគ្រប់ជំនាន់ នៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep