នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបានពិភាក្សា និងវិភាគស្ថានភាពពិភពលោក តំបន់ និងក្នុងប្រទេសដែលជះឥទ្ធិពលលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់វៀតណាម ព្រមទាំងវាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តភារកិច្ចការពារជាតិ និងសន្តិសុខមួយចំនួននាពេលកន្លងមក លើកឡើងខ្លឹមសារនៃកិច្ចប្រជុំលើកទី៧ របស់ក្រុមប្រឹក្សានាពេលខាងមុខ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ជាអធិបតីក្នុងកិច្ចប្រជុំ

ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់ត្រូវបានព្យាករណ៍ថា នឹងបន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននោះ លោកប្រធានរដ្ឋ បានស្នើថា នាពេលខាងមុខ បណ្ដាកងកម្លាំង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រីកលទ្ធផលដែលសម្រេចបាន ច្បាមជាប់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ គោលមាគ៌ា និងសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស រដ្ឋសភា រដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់លោក To Lam អគ្គលេខាបក្សអំពីកិច្ចការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ផងដែរថា ចាំបាច់ត្រូវបន្តច្បាមជាប់ តាមដាន ម្ចាស់ការចាប់យក ស្រាវជ្រាវ វិភាគ វាយតម្លៃ និងព្យាករណ៍យ៉ាងដិតដល់ អំពីស្ថានភាពពិភពលោក តំបន់ ក៏ដូចជាក្នុងប្រទេស ដើម្បីធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់វៀតណាម ៕

បកប្រែដោយ Thanh Cong