ប្រព័ន្ធផ្សព្វផ្សាយឡាវ៖ វៀតណាមកំពុងមាន “ឱកាសមាស” សម្រាប់ការឈានចូលយុគសម័យរីកចម្រើនរបស់ប្រទេសជាតិ
កប.អនឡាញ - នាថ្ងៃទី ៣ ខែមិថុនា សារព័ត៌មានអនឡាញ Pasaxon ដែលជាស្ថាប័នរបស់គណៈកម្មាធិការមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវ បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “វៀតណាមកំពុងមាន“ឱកាសមាស” ដើម្បីឈានចូលយុគសម័យរីកចម្រើនរបស់ប្រទេសជាតិ”។
អត្ថបទមួយនេះបានអះអាងថា ស្ថានភាពក្នុងស្រុក និងអន្តរជាតិ ជាមួយនឹងនិន្នាការនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រសកល ដំណើរការធ្វើបរិវត្តកម្មឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤... គឺជា“ឱកាសមាស” សម្រាប់វៀតណាមក្នុងការពន្លឿនការអភិវឌ្ឍ និងលើកកម្ពស់តួនាទីរបស់ខ្លួននៅលើផែនទីពិភពលោក។ អត្ថបទដដែលនេះ បញ្ជាក់ថា “សម័យស្ទុះឈានទៅមុខ” មិនមែនគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែវាជាទិសដៅអភិវឌ្ឍន៍ថ្មីដែលមានខ្លឹមសារច្បាស់លាស់ និងកំណត់ជំហរយុទ្ធសាស្ត្រជាក់ស្ដែង។
    |
 |
អត្ថបទក្រោមចំណងជើងថា “វៀតណាមកំពុងមាន “ឱកាសមាស” ដើម្បីឈានចូលយុគសម័យរីកចម្រើនរបស់ប្រទេសជាតិ” ដែលចុះផ្សាយលើកាសែត Pasaxon នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ (រូបថត៖ vnanet.vn) |
នេះគឺជាដំណាក់កាលដែលវៀតណាមមិនត្រឹមតែបន្តអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងត្រូវអភិវឌ្ឍយ៉ាងឆាប់រហ័ស ដើម្បីបញ្ជាក់ពីតួនាទីរបស់ខ្លួនដែលជាប្រទេសទំនើប មានទំនួលខុសត្រូវ ហើយអាចស្មើមុខស្មើមាត់នឹងប្រទេសជឿនលឿនលើពិភពលោក។
អត្ថបទបានសន្និដ្ឋានថា ក្នុងដំណើរឆ្ពោះទៅកាន់យុគសម័យថ្មី វៀតណាមមិនត្រឹមតែមានគោលបំណងអភិវឌ្ឍន៍ជាតិប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតួនាទីជាប្រទេសនវានុវត្តន៍ដែលទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិផងដែរ។ ការរួមវិភាគទានសំខាន់ៗរបស់វៀតណាម រួមមាន ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក ជាពិសេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) អង្គការសហប្រជាជាតិ វេទិកាសេដ្ឋកិច្ច និងសន្តិសុខអន្តរជាតិ។ វៀតណាមបានសន្យាសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រេចបានអព្យាក្រឹតកាបូនត្រឹមឆ្នំា២០៥០ ហើយចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍក្រោយសង្គ្រាម ការកាត់បន្ថយភាពក្រីក្រ ការជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ជំរុញកិច្ចការបរទេស សន្តិភាព ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម រួមចំណែកដល់ការកសាងពិភពលោកប្រកបដោយស្ថិរភាព យុត្តិធម៌ និងការអភិវឌ្ឍរួម៕
បកប្រែដោយ Thuy Anh