បន្តជំរុញទំនាក់ទំនង វៀតណាម-ឡាវ អភិវឌ្ឍដោយឥតឈប់ឈរ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោក Bounleua Phandanouvong ប្រធានស្តីទីគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមឡាវ នារសៀលថ្ងៃទី២ ខែមិថុនា នៅទីស្នាក់ការក្រសួងការបរទេស លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Bounleua Phandanouvong ប្រធានស្តីទីគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមឡាវ។