ព្រឹត្តិការណ៍នេះបានកត់សម្គាល់របត់យុទ្ធសាស្ត្ររបស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា CMC ដែលមិនត្រឹមតែអំពីទំហំវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមតម្រង់ទិសការអភិវឌ្ឍរយៈពេលវែងទៀតផង។

មណ្ឌលលំហច្នៃប្រឌិត CMC ហាណូយ គឺជាមណ្ឌលលំហច្នៃប្រឌិតទី ២ នៅក្នុងចំណោមមណ្ឌលលំហច្នៃប្រឌិតដែលមានពាណិជ្ជសញ្ញា CCS របស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា CMC ។ ជាមួយនឹងការវិនិយោគសរុបចំនួន ៣០០ លានដុល្លារអាមេរិក (ស្មើនឹង ៧,៨០០ ពាន់លានដុង) CCS ហាណូយមិនត្រឹមតែជាមណ្ឌលការិយាល័យបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងជាប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នាគ្រប់ផ្នែកទៀតផង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធី (រូបថត៖ vnanet.vn)

មានប្រសាសន៍ក្នុងពិធីនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអបអរសាទរការបើកការដ្ឋានសាងសង់មណ្ឌលលំហច្នៃប្រឌិត CMC ហាណូយ ដែលជាសំណង់សំខាន់របស់វិស័យសេដ្ឋកិច្ចឯកជនផ្នែកបច្ចេកវិទ្យា ដោយបង្ហាញពីការប្តេជ្ញាចិត្តអនុវត្តគោលការណ៍របស់បក្សលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថលជាតិ។ លោក Pham Minh Chinh ជឿជាក់យ៉ាងមុតមាំថា មណ្ឌលនេះនឹងលើកកម្ពស់ប្រសិទ្ធភាពក្នុងពេលឆាប់ៗនេះ ហើយរួមដំណើរជាមួយ CMC បន្តអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន CMC ត្រួសត្រាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មរឌីជីថល រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជនទៅជាកម្លាំងចលករដ៏សំខាន់បំផុតនៃខឿនសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីស្នើឱ្យ CMC បង្កើតកម្លាំងចលករ លើកទឹកចិត្តដល់អង្គភាពអាជីវកម្ម គ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាល ស្រាវជ្រាវ និងសង្គមទាំងមូល ជាពិសេសយុវជនជំនាន់ក្រោយ ក្នុងបំណងគាំទ្រពួកគេសម្រេចបាននូវក្តីសុបិន និងសេចក្តីប្រាថ្នារបស់ខ្លួន   រួមចំណែកបម្រើដល់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រតិភូទាំងឡាយបើកការដ្ឋានសាងសង់មណ្ឌលលំហច្នៃប្រឌិត CMC ហាណូយ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនធានាសុខុមាលភាពសង្គម  យុត្តិធម៌ និងសមភាពក្នុងការទទួលបានបច្ចេកវិទ្យា ជាពិសេសអ្នកងាយរងគ្រោះ និងតំបន់ដាច់ស្រយាល ដោយមិនទុកនរណាម្នាក់ចោល។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា រដ្ឋាភិបាលតែងតែរួមដំណើរជាមួយអាជីវកម្ម និងអំពាវនាវឲ្យក្រសួង ស្ថាប័ន និងទីក្រុងហាណូយបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត ជួយគាំទ្រដល់អាជីវកម្ម រួមទាំងសម្ព័ន្ធក្រុមហ៊ុន CMC ព្រមទាំងដោះស្រាយការលំបាកនិងឧបសគ្គបានទាន់ពេលដើម្បីអង្គភាពអាជីវកម្មអភិវឌ្ឍន៍៕

បកប្រែដោយ Pham Diep