គម្រោងដែលកិច្ចព្រមព្រៀងផ្តោតលើរួមមាន៖ គម្រោងបំពង់បង្ហូរប្រេងតភ្ជាប់ពីកំពង់ផែ Vung Ang (ប្រទេសវៀតណាម) ទៅទីក្រុងវៀងច័ន្ទ (ឡាវ) គម្រោងសាងសង់រោងចក្រចម្រាញ់ប្រេង និងប្រព័ន្ធស្តុកប្រេងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គម្រោងសាងសង់រោងចក្រផលិតគ្រឿងបន្លាស់សម្រាប់ម៉ាស៊ីនចំហេះខាងក្នុងដោយប្រើបច្ចេកវិជ្ជាអ៊ីដ្រូសែនដើម្បីលុបបំបាត់ការបំភាយឧស្ម័នដោយមានទុនវិនិយោគ ១ ពាន់លានដុល្លារសម្រាប់ដំណាក់កាលដំបូង។ គម្រោងទាំងនេះមិនត្រឹមតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រលើវិស័យថាមពលប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការធ្វើសមាហរណកម្ម និងអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។

leftcenterrightdel
តំណាងសាជីវកម្មចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងវិនិយោគនៅវៀតណាម

យោងតាមថ្នាក់ដឹកនាំសាជីវកម្ម KOGI គម្រោងនិងកម្មវិធីសហប្រតិបត្តិការជាមួយសាជីវកម្មអន្តរជាតិគឺជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅមជ្ឈិមបូព៌ាក្នុងខែតុលា ឆ្នាំ២០២៤។ តាមរយៈនោះ បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងបណ្ដាប្រទេសក្នុងតំបន់។ តាមរយៈការចុះហត្ថលេខានេះ ធុរកិច្ចអន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសក្ដានុពល ហើយបញ្ជាក់ពីទំនុកចិត្តលើបរិយាកាសធុរកិច្ចនៅវៀតណាម បង្កើតឱកាសដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម៕

បកប្រែដោយ Thanh Cong