ក្រៅពីផលិតផលប្រពៃណីដូចជា សិប្បកម្ម សំលៀកបំពាក់ប្រពៃណី តែ និងផ្លែឈើ តំបន់តាំងបង្ហាញផលិតផលវៀតណាមឆ្នាំនេះមានលក្ខណៈប្លែកៗដោយផលិតផលសិប្បកម្មដែលមិនប៉ះពាល់ដល់បរិស្ថានជាច្រើន ដែលឆ្លុះបញ្ចាំងពីនិន្នាការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាសាកល។

leftcenterrightdel
ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានរបស់វៀតណាមត្រូវបានដាក់បង្ហាញជាលើកដំបូងនៅឯពិព័រណ៍ពាណិជ្ជកម្មទីក្រុងប៉ារីស (រូបថត៖ vnanet.vn)

យោងតាមលោក Steven Abajoli នាយកពិព័រណ៍ពាណិជ្ជកម្មទីក្រុងប៉ារីស ការចូលរួមរបស់ធុរកិច្ចវៀតណាមគឺជាការរួមវិភាគទានដ៏សំខាន់ ព្រោះពិព័រណ៍ពាណិជ្ជកម្មទីក្រុងប៉ារីសតែងតែត្រូវបានចាត់ទុកថាជាកន្លែងជួបជុំ ផ្លាស់ប្តូរ និងតភ្ជាប់វប្បធម៌ពិភពលោក។ លោកក៏បានអះអាងដែរថា តំបន់តាំងបង្ហាញរបស់វៀតណាមជាផ្នែកមួយនៃពិព័រណ៍ពាណិជ្ជកម្មទីក្រុងប៉ារីសអស់រយៈពេលជាច្រើនឆ្នាំ ហើយជួយប្រជាជនបារាំងដែលមិនទាន់មកវៀតណាម មានឱកាសស្វែងយល់ពីប្រទេសវៀតណាមនៅទីក្រុងប៉ារីស៕

បកប្រែដោយ Thanh Cong