នៅថ្ងៃដំបូងនៃពិព័រណ៍ EXPO 2025 លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញ​ទៅទស្សនាកន្លែងតាំងពិព័រណ៍វៀតណាម។ លោក កៅ គឹមហួន និងលោក Dara Lux នាយកតំបន់តាំងពិព័រណ៍អាស៊ាននៅ EXPO 2025 បានប្រគល់ឲ្យលោកស្រី Nguyen Phuong Hoa អគ្គតំណាងប្រទេសវៀតណាមនៅឯពិព័រណ៍ EXPO 2025 ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នូវត្រាផ្ទាល់ខ្លួនរបស់តំបន់តាំងពិព័រណ៍សម្រាប់កម្មវិធី ASEAN Trail Challenge ។ នេះជាព្រឹត្តិការណ៍មួយដែលលេខាធិការដ្ឋានអាស៊ានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីតំបន់ពិព័រណ៍របស់បណ្តាប្រទេសអាស៊ាន។

leftcenterrightdel
ទង់ជាតិវៀតណាមក្នុងពិធីបើកពិព័រណ៍ EXPO 2025

ក្នុងឱកាសនេះ លោក Motoya Kazuhiro អភិបាលរងក្រុង Sakai តំបន់ Kansai ក៏បានផ្ញើសារជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃតំបន់តាំងពិព័រណ៍វៀតណាមផងដែរ។

តំបន់តាំងពិព័រណ៍វៀតណាមនៅ EXPO 2025 ត្រូវបានរៀបចំ និងដំណើរការដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។ តំបន់តាំងពិព័រណ៌មានទីតាំងនៅតំបន់មួយក្រោមប្រធានបទ "ផ្តល់អំណាចដល់ជីវិត" ។ ដោយផ្តោតលើប្រធានបទ នៃ EXPO 2025 Osaka, Kansai គឺ "ការរចនាសង្គមនាពេលអនាគតសម្រាប់ជីវិតរបស់យើង" ប្រធានបទនៃតំបន់តាំងពិព័រណ៍វៀតណាមគឺ "សង្គមយកមនុស្សជាមជ្ឈភាព"។ តំបន់តាំងពិព័រណ៍វៀតណាមដើរតួនាទីជាចំណុចប្រមូលផ្តុំ និងផ្សព្វផ្សាយ "រឿងរ៉ាវមោទនភាពអំពីវៀតណាម" ដែលបានរៀបរាប់ដោយមិត្តអន្តរជាតិអំពីសង្គមដែលយកតម្លៃវប្បធម៌ល្អជាមូលដ្ឋានគ្រឹះ យកមនុស្សកម្លាំងផ្ទៃក្នុង ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពក្នុងយុគសម័យ ឆ្ពោះទៅរកភាពសុខដុមរមនា យុត្តិធម៌ និងមិនទុកនរណាម្នាក់ចោល។

leftcenterrightdel
អភិបាលរងក្រុង Sakai ប្រទេសជប៉ុនបានថតរូបជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកនៃតំបន់តាំងពិព័រណ៍វៀតណាម

តំបន់តាំងពិព័រណ៍វៀតណាមនៅ EXPO 2025 Osaka, Kansai រួមមានសកម្មភាពសំខាន់ៗដូចជា ៖  ការទទួលភ្ញៀវមកទស្សនា កម្មវិធីសិល្បៈដែលមានការសម្ដែងចំនួន ៣ លើកក្នុងមួយថ្ងៃក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ និងជំរុញការវិនិយោគតាមប្រធានបទប្រចាំខែ កម្មវិធីស្តីពីការអប់រំ វប្បធម៌  ការជួបប្រាស្រ័យផ្ទាល់ជាមួយសាធារណៈជន ការរៀបចំទិវាជាតិវៀតណាម ការសម្របសម្រួលជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិដែលចូលរួមក្នុង EXPO 2025 ដើម្បីរៀបចំព្រឹត្តិការណ៍ និងការសម្តែងសិល្បៈ ការសម្របសម្រួលជាមួយស្ថាប័ន មូលដ្ឋាន និងសហគ្រាស ដើម្បីរៀបចំព្រឹត្តិការណ៍ជម្រុញពាណិជ្ជកម្ម ផ្សាព្វផ្សាយម្ហូបវៀតណាម និងវត្ថុអនុស្សាវរីយ៍វៀតណាម៕

បកប្រែដោយ Duy Hoan