កិច្ចសហប្រតិបត្តិការកសាងមណ្ឌលឧស្សាហកម្មអេកូឡូស៊ីនៅវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហូជីមិញ សាជីវកម្ម Becamex និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃក្រុមធនាគារពិភពលោក (World Bank Group) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីបង្កើតមូលដ្ឋានគ្រឹះ ESG សម្រាប់ផ្នែកឧស្សាហកម្មនិរន្តរភាពនៅទីក្រុងហូជីមិញ។
តាមនោះ ភាគីទាំងពីរនឹងសហការអនុវត្តកម្មវិធីវាយតម្លៃមណ្ឌលឧស្សាហកម្មអេកូឡូស៊ី (EIP) នៅមណ្ឌលឧស្សាហកម្ម - ទីក្រុងនៅវៀតណាម។ IFC នឹងគាំទ្រសាជីវកម្ម Becamex ក្នុងការវាយតម្លៃជាបឋមសម្រាប់មណ្ឌលឧស្សាហកម្មចំនួន៥ ដែលអភិវឌ្ឍដោយ Becamex និងមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ស្របតាមក្របខ័ណ្ឌនៃវិញ្ញាបនប័ត្រអន្តរជាតិ EIP។
    |
 |
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ |
លទ្ធផលនៃការវាយតម្លៃនឹងជួយកំណត់ពីប្រៀបខ្លាំង និងឱកាសសម្រាប់ការកែលម្អការគ្រប់គ្រង បរិស្ថាន សង្គម (តាមស្តង់ដារ ESG) និងសេដ្ឋកិច្ច ដើម្បីបង្កើតមូលដ្ឋានសម្រាប់ផែនការបច្ចេកទេស ប្រតិបត្តិការ និងការទាក់ទាញការវិនិយោគ។ កិច្ចសហប្រតិបត្តិការនេះបង្កើតមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីផ្លាស់ប្តូរប្រតិបត្តិការបៃតង ការតភ្ជាប់ថាមពលកកើតឡើងវិញ ការត្រួតពិនិត្យការបំភាយឧស្ម័ន ការទទួលបានធនធានហិរញ្ញវត្ថុបៃតងពី IFC និងអង្គការអភិវឌ្ឍន៍អន្តរជាតិ...
មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានេះ លោក Nguyen Van Dung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលជាជំហានដ៏មានអត្ថន័យដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទីក្រុងទាក់ទាញធនធានដើម្បីរួមចំណែកដល់ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងប្រព័ន្ធឧស្សាហកម្មអេកូឡូស៊ី-ទីក្រុងបៃតងប្រកបដោយនិរន្តរភាព៕
បកប្រែដោយ Thanh Cong