ថ្លែងមតិនៅការពិនិត្យទូទៅ លោក Mai Phan Dung ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមនៅទីក្រុងហ្សឺណែវបានវាយតម្លៃថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្តបង្ហាញសញ្ញាលើកទឹកចិត្ត។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៦៥៣ លានដុល្លារ។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មឈានដល់ ២៥០ លានដុល្លារអាមេរិក កើនឡើងជាង ៣៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
លោក Mai Phan Dung  ថ្លែងក្នុងសម័យប្រជុំ  (រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម)

មកទល់នឹងពេលនេះ ប្រទេសន័រវេសមានគម្រោងវិនិយោគចំនួន ៦០ នៅប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបជាង ២០២ លានដុល្លារអាមេរិក។ វៀតណាមស្វាគមន៍ចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុនថាមពលស្អាតន័រវេសក្នុងការគាំទ្រការផ្លាស់ប្តូរបៃតងរបស់វៀតណាម និងការអភិវឌ្ឍថាមពលខ្យល់នៅឆ្នេរសមុទ្រ ហើយមានបំណង់ចង់ឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដូចជា៖ ឧស្សាហកម្មម្ហូបអាហារ និងអ្នកប្រើប្រាស់ ជំនួយឧស្សាហកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងថាមពលកកើតឡើងវិញ៕

តាម vovworld.vn