នេះមិនមែនគ្រាន់តែជាគំនិតផ្តួចផ្តើមក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអញ្ជើញឱ្យកិច្ចសហប្រតិបត្តិការជាសកល ជាពិសេសជាមួយដៃគូដែលអាចទុកចិត្តបានដូចជាវៀតណាម ដើម្បីកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាព។

យុទ្ធសាស្ត្រឧស្សាហកម្មទំនើបរបស់អង់គ្លេសត្រូវបានកសាងក្នុងបំណងផ្តល់ទំនុកចិត្តរយៈពេលវែងសម្រាប់ធុរកិច្ចនៅពេលវិនិយោគ។ យុទ្ធសាស្ត្រនេះក៏មានគោលបំណងធ្វើឲ្យការធ្វើអាជីវកម្មនៅអង់គ្លេសកាន់តែលឿន ងាយស្រួលជាង ព្រមទាំងជួយគាំទ្រដៃគូសកលលោកក្នុងការពង្រីកទំហំ និងជ្រៀតចូលទីផ្សារថ្មីៗ។

leftcenterrightdel
លោកស្រី Alexandra Smith អគ្គកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុងហូជីមិញ (រូបថត៖ ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម)

យោងតាមលោក Martin Kent ស្នងការទទួលបន្ទុកកិច្ចការពាណិជ្ជកម្មចក្រភពអង់គ្លេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក យុទ្ធសាស្រ្តរបស់រដ្ឋាភិបាលអង់គ្លេសនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់អង់គ្លេសជាមួយនឹងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានដើមទុនសរុបជាង ១៣៥ ពាន់លានផោនរួចទៅហើយ។ ផែនការនេះនឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយការចំណាយ និងកែសម្រួលបទប្បញ្ញត្តិ រួមចំណែកជួយបង្កើតលក្ខខណ្ឌអំណោយផល និងស្ថិរភាពសម្រាប់ធុរកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក វិនិយោគក្នុងរយៈពេលវែង…។

វិស័យអាទិភាពទាំងប្រាំបីដែលបានលើឡើងក្នុងយុទ្ធសាស្ត្រគឺជាវិស័យដែលមានគម្រោងសហប្រតិបត្តិការអង់គ្លេស-វៀតណាម រួមទាំង ការផលិត ថាមពលស្អាត វិស័យការពារជាតិ បច្ចេកវិទ្យា សេវាកម្មហិរញ្ញវត្ថុ វិទ្យាសាស្ត្រជីវិត សេវាកម្មវិជ្ជាជីវៈ និងអាជីវកម្ម និងឧស្សាហកម្មច្នៃប្រឌិត។ អង់គ្លេសចង់នាំមកនូវឱកាសកំណើនខ្លាំងជាងមុនដោយផ្អែកលើមូលដ្ឋានគ្រឹះដែលមានស្រាប់។

លោកស្រី Alexandra Smith អគ្គកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុងហូជីមិញ បានចែករំលែកថា ទាំងវៀតណាម និងអង់គ្លេសកំពុងផ្តោតលើកំណើនប្រកបដោយចីរភាព និងការច្នៃប្រឌិត។ យុទ្ធសាស្ត្រនេះមិនត្រឹមតែសម្រាប់ធុរកិច្ចអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់ដៃគូពិភពលោកទៀតផង។ យើងអំពាវនាវធុរកិច្ច វិនិយោគិន និងអ្នកមានគំនិតផ្តួចផ្តើមល្អៗរបស់វៀតណាមមកចូលរួមជាមួយយើងក្នុងការកសាងឧស្សាហកម្មនៃអនាគត។ តាមរយៈការកែសម្រួលបទប្បញ្ញត្តិ កាត់បន្ថយការចំណាយ និងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ អង់គ្លេសកំពុងបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចវៀតណាមអភិវឌ្ឍក្នុងទីផ្សារពិភពលោក៕

បកប្រែដោយ Thuy Anh