លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈកម្មការកិច្ចការពិសេសរបស់រដ្ឋាភិបាលវៀតណាម និងលោកឧត្តមសេនីយ៍ឯក Thongloi Silivong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ប្រធានគណៈកម្មការកិច្ចការពិសេសរបស់រដ្ឋាភិបាលឡាវបានអញ្ជើញជាសហអធិបតីនៃពិធី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ថ្លែងក្នុងពិធីសម្ពោធ

លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានសង្កត់ធ្ងន់ថា នេះគឺជាសំណងមានអត្ថន័យពិសេស ដោយបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងស្មោះត្រង់រវាងប្រទេសទាំងពីរវៀតណាម និងឡាវ។ ទន្ទឹមនឹងនោះ នេះគឺជានិមិត្តសញ្ញាវប្បធម៌-ប្រវត្តិសាស្ត្រដែលមានតម្លៃអប់រំយ៉ាងជ្រាលជ្រៅសម្រាប់ជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសម្ព័ន្ធភាពប្រយុទ្ធរវាងកងទ័ពនិងប្រជាជនវៀតណាមនិងឡាវ ក៏ដូចជាទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ។

លោកឧត្តមសេនីយ៍ឯក Thongloi Silivong បានអះអាងថា គម្រោងជួសជុល កែលំអសោភ័ណ្ឌនិងពង្រីកបរិវេណស្ដូប “ចំណង​សាមគ្គីភាពសម្ព័ន្ធភាពប្រយុទ្ធឡាវនិងវៀតណាម” នៅខេត្ត Champasak គឺជាគម្រោងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដែលជាអំណោយដ៏ពិសេស និងមិនអាចកាត់ថ្លៃបាន ដែលគណៈកម្មការកិច្ចការពិសេសរបស់រដ្ឋាភិបាល​វៀត​ណាមបានផ្ដល់ជូនគណៈកម្មការកិច្ចការពិសេសរបស់រដ្ឋាភិបាលឡាវ។

leftcenterrightdel
ពិធីសម្ពោធស្ដូប “ចំណងសាមគ្គីភាពសម្ព័ន្ធភាពប្រយុទ្ធឡាវ និងវៀតណាម”

តាងនាមឱ្យគណៈកម្មការកិច្ចការពិសេសរបស់រដ្ឋាភិបាលឡាវ លោកឧត្តមសេនីយ៍ឯក Thongloi Silivong ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមចំពោះការគាំទ្រ និងការជួយឧបត្ថម្ភដ៏មានតម្លៃ និងទាន់ពេលវេលាដល់បក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ។ ៕

បកប្រែដោយ Pham Diep