មានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល លោកឧត្តមសេនីយ៍ត្រី Nguyen Thanh Phong អនុប្រធានអយ្យការយោធាមជ្ឈិម បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អយ្យការយោធាមជ្ឈិមវៀតណាមបានសម្របសម្រួលជាមួយស្ថាប័ន អង្គភាពនានាដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនដល់កម្មាភិបាលនៃអយ្យការយោធានៃកងទ័ពប្រជាជនឡាវ។ តាមរយៈវគ្គបណ្តុះបណ្តាល បានជួយកម្មាភិបាលឡាវបង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់ពួកគេក្នុងការងារអយ្យការ ហើយបង្ហាញពីចំណងមិត្តភាពដ៏ល្អ និងទំនុកចិត្តរវាងអយ្យការយោធានៃប្រទេសទាំងពីរវៀតណាម និងឡាវ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Thanh Phong អនុប្រធានអយ្យការយោធាមជ្ឈិម ថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាល

អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រៅពីការសិក្សាទ្រឹស្តី សិក្ខាកាមទាំងឡាយនឹងមានឱកាសអនុវត្តជំនាញវិជ្ជាជីវៈនៅតាមអយ្យការយោធាមួយចំនួនថ្នាក់យោធភូមិភាគ ហើយទស្សនា និងធ្វើការជាមួយអយ្យការយោធាមជ្ឈិមវៀតណាម។ លើសពីនេះ សិក្ខាកាមទាំងឡាយក៏បានទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងរម្មណីយដ្ឋានមួយចំនួននៅខេត្តភាគខាងជើងមួយចំនួននៃប្រទេសវៀតណាមផងដែរ។

leftcenterrightdel
ប្រតិភូនានាអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល

លោកឧត្តមសេនីយ៍ត្រី Nguyen Thanh Phong ជឿជាក់ថា បន្ទាប់ពីវគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងទទួលបានព័ត៌មាន និងបទពិសោធន៍ដ៏មានតម្លៃបន្ថែមទៀត ដើម្បីបម្រើកងទ័ព និងប្រជាជនឱ្យកាន់តែប្រសើរឡើង ព្រមទាំងពូនជ្រំទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ពទាំងពីរ និងអយ្យការយោធាទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងជិតស្និទ្ធថែមទៀត។

តាមការគ្រោងទុក វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥៕

បកប្រែដោយ Huyen Trang