បង្កើនការយល់ដឹង និងចំណងមិត្តភាពជាមួយមិត្តអន្តរជាតិ
កប.អនឡាញ - យើងខ្ញុំមានវត្តមាននៅអង្គភាពកងវរសេនាតូចលេខ៧ សាលានាយទាហានទ័ពជើងគោកលេខ១ ស្របចំម៉ោងដែលប្អូនសិក្ខាកាម Bui Quang Linh ចំណុះកងអនុសេនាធំលេខ ២០ កងវរសេនាតូចលេខ ៧ និងមិត្តរួមថ្នាក់កំពុងរៀនបំពេញបង្គ្រប់ជាបន្ទាន់ បន្ទាប់ពីរយៈពេលនៃការចូលរួមការហ្វឹកហ្វឺន និងចូលរួមក្នុងក្បួនដង្ហែក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏អស្ចារ្យនៅសហព័ន្ធរុស្ស៊ី។
ប្អូន Bui Quang Linh បាននិយាយជាមួយពួកយើងខ្ញុំបន្ទាប់ពីបានចូលរួមការដង្ហែរក្បួនអស់រយៈពេលជិតពីរខែមកថា “បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមការធ្វើក្បួនដង្ហែនៅសហព័ន្ធរុស្សី ហើយត្រលប់មកវិញរួច ពួកយើងខ្ញុំត្រូវតែរត់ប្រណាំងតាមពេលវេលាដើម្បីតាមឱ្យទាន់មិត្តរួមថ្នាក់ ពោលគឺនៅពេលដែលយើងបំពេញបេសកកម្មក្បួនដង្ហែ មិត្តរួមថ្នាក់របស់ខ្ញុំបានសិក្សាអស់ពីមុខវិជ្ជារួចហើយ ។ ហេតុដូច្នេះ មិនថាថ្ងៃឈប់សម្រាក ម៉ោងសម្រាក យើងខ្ញុំបានខិតខំប្រឹងប្រែងបំពេញរាល់មុខវិជ្ជឱ្យសព្វគ្រប់ដើម្បីធានាតាមពេលកំណត់។
នៅពេលសួរប្អូនអំពីអនុស្សាវរីយ៍នៃថ្ងៃបំពេញបេសកកម្មនៅសហព័ន្ធរុស្សីនោះ ប្អូន Linh រួមនិងមិត្តរួមក្រុមការងារពិតជាមានក្តីរំភើបចិត្តហាក់ដូចជាពួកគេត្រឡប់ទៅរកអនុស្សាវរីយ៍ដ៏ស្រស់ស្អាតវិញក្នុងរយៈពេលខ្លីនោះ។ រីឯចំពោះប្អូន Linh និងសមាជិកនានា នេះគឺជាពេលវេលាដ៏ស្រស់ស្អាតបំផុត។ នៅរាល់ពេលល្ងាច បន្ទាប់ពីថ្ងៃដ៏លំបាកនៃការហ្វឹកហ្វឺន ប្អូន Linh និងមិត្តរួមក្រុមបានប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរសកម្មភាពវប្បធម៌ជាមួយបណ្តាយោធិនមកពីប្រទេសឡាវ មីយ៉ាន់ម៉ា ចិន ... នេះជាសកម្មភាពមួយដែលរៀបចំដោយប្រទេសម្ចាស់ផ្ទះដើម្បីបង្កើនការយល់ដឹង សាមគ្គីភាព និងមិត្តភាពក្នុងចណោមប្រទេសចូលរួមព្រឹត្តិការណ៍នេះ។
    |
 |
សមាជិកនៃក្រុមកងទ័ពប្រជាជនវៀតណាមមានទំនាក់ទំនងប្រាស្រ័យជាមួយក្រុមកងទ័ពប្រទេសមិត្តដទៃទៀត |
អង្គុយក្បែរប្អូន Linh គឺសិក្ខាកាម Nguyen Huu Quan បានបន្ថែមថា “យើងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតចំពោះការជួបប្រាស្រ័យវប្បធម៌ជាមួយមិត្តឡាវ។ យើងបានច្រៀងចម្រៀងជាច្រើនអំពីមិត្តភាពពិសេសរវាងប្រទេសទាំងពីរ ចូលរួមរាំ ជះទឹក ចងខ្សែកដៃ និងច្រៀងចម្រៀងហាណូយ-វៀងចន្ទន៍ ... ដោយសារតែមានសិក្ខាកាមកងទ័ពឡាវ ជាច្រើននាក់កំពុងសិក្សា ហ្វឹកហ្វឺននៅសាលានាយទាហានលេខ១ នៅវៀតណាម ដូច្នេះយើងខ្ញុំក៏មានការយល់ដឹងពីវប្បធម៌ខ្លះៗរបស់ប្រទេសមិត្តដែរ។ ហេតុនោះ ការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងមិត្តឡាវ នៅសហព័ន្ធរុស្ស៊ីមានភាពស៊ីចង្វាក់គ្នាណាស់ ហើយទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីក្រុមប្រទេសមិត្តនានា។
យើងខ្ញុំដឹងថា នៅពេលផ្លាស់ប្តូរជាមួយក្រុមមិត្តចិន សមាជិកក្រុមវៀតណាមយើងបានស្វែងយល់យ៉ាងហ្មត់ចត់អំពីវប្បធម៌របស់ប្រទេសមិត្ត។ ដូច្នេះហើយ នៅពេលដែលខាងមិត្តអញ្ជើញមិត្តវៀតណាមឱ្យច្រៀងបទចម្រៀងជាភាសាចិននោះ ដោយមានការលើកទឹកចិត្ត និងគាំទ្រយ៉ាងខ្លាំងពីមិត្តរួមក្រុម បានជាប្អូន Bui Quang Linh បានតាំងចិត្តសម្តែងបទចម្រៀងជាភាសាចិនដោយជោគជ័យ ហើយត្រូវបានក្រុមប្រទេសមិត្តគាំទ្រយ៉ាងខ្លាំងណាស់។ ប្អូន Linh ចែករំលែកដោយក្តីរំភើបថា៖ “តាំងពីរៀននៅវិទ្យាល័យមក ខ្ញុំបានស្តាប់ចម្រៀងចិនញឹកញាប់ ពេលទំនេរខ្ញុំឧស្សាហ៍មើលរឿងចិន ស្តាប់ភ្លេង និងច្រៀងជាមួយគ្នា។ នៅក្នុងអង្គភាព ក្រៅម៉ោងសិក្សា និងហ្វឺកហ្វឹន ថ្ងៃសម្រាក និងម៉ោងសម្រាក ខ្ញុំតែងលេងបទចម្រៀងចិនដែលខ្ញុំចូលចិត្ត។ ខ្ញុំភ្ញាក់ផ្អើលណាស់ពេលខ្ញុំមកដល់ទឹកដីសហព័ន្ធរុស្ស៊ី ហើយនិងមានឱកាសជួបប្រាស្រ័យផ្លាស់ប្តូរជាមួយបណ្តាប្រទេសនានា និងត្រូវបានអញ្ជើញឱ្យច្រៀងបទចម្រៀងចិនថែមទៀត ។ ប្អូន Bui Quang Linh បានឲ្យដឹងទៀតថា ក្នុងឱកាសជួបប្រាស្រ័យវប្បធម៌ នាយទាហាន សិក្ខាកាមសាលានាយទាហានជើងគោកលេខ១ ក៏បាននាំយកមកនូវវត្ថុអនុស្សាវរីយ៍ស្អាតៗដូចជាផ្ទាំងគំនូរអំពីរូបភាពវត្តសសរស្តម្ភមួយ អំពីលោកប្រធានហូជីមិញជាដើម មកជូនជាអំណោយអនុស្សាវរីយ៍ដល់បណ្តាក្រុមប្រទេសមិត្ត ហើយទទួលបានការអបអរសាទរពីភាគីមិត្តណាស់។
អាចនិយាយបានថា ការដែលបានចូលរួមបំពេញបេសកកម្មដ៏ថ្លៃថ្លា ពិតជាមានកិត្តិយសរបស់ក្រុមការងារមកពីសាលានាយទាហានទ័ពជើងគោកទី១ ក្នុងឱកាសខួបលើកទី៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏អស្ចារ្យនៅសហព័ន្ធរុស្ស៊ី បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់មិត្តនៅលើពិភពលោក។ សមាជិកនីមួយៗនៃក្រុមការងារតែងតែខិតខំបំពេញភារកិច្ចយ៉ាងល្អឥតខ្ចោះដោយទឹកចិត្ត និងទំនួលខុសត្រូវរបស់ខ្លួន ដើម្បីចូលរួមក្នុងការធ្វើក្បួនដង្ហែ។ មិនត្រឹមតែបំពេញភារកិច្ចនយោបាយសំខាន់ៗតែប៉ុណ្ណោះទេ សមាជិកនៃគណៈក្រុមការងារនីមួយៗក៏ជាអ្នកនាំសាររបស់ប្រជាជនវៀតណាម ដែលតែងតែស្រឡាញ់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តនៃប្រទេសនានា។ ពួកគេពិតជាអ្នកនាំសារ និងជាស្ពានតភ្ជាប់ដើម្បីផ្សព្វផ្សាយ និងនាំយកភាពស្រស់ស្អាតនៃវប្បធម៌វៀតណាមទៅកាន់មិត្តភក្តិជុំវិញពិភពលោក៕
បកប្រែដោយ Minh Trung