លោកឧត្តមសេនីយ៍ត្រី Nguyen Ngoc Ha មេបញ្ជាការរងយោធភូមិភាគទី៤ និងលោកឧត្តមសេនីយ៍ត្រី Vongchan Phancanthaman លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយកងពលធំលេខ១ ប្រធានគណៈប្រតិភូកងទ័ពប្រជាជនឡាវបានធ្វើជាសហប្រធាននៃកិច្ចប្រជុំ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងយោធភូមិភាគទី៤ ជាមួយអង្គភាព និងមូលដ្ឋាននានានៃប្រទេសឡាវ នាពេលកន្លងមក ដោយបង្ហាញពីទស្សនៈ និងគោលនយោបាយការបរទេសរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងក្រសួងការពារជាតិទាំងពីរ។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០២៥

នៅឆ្នាំ២០២៤ និង ៦ ខែដើមឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ និងអង្គភាព មូលដ្ឋាននានានៃប្រទេសទាំងពីរមានទំនាក់ទំនងសហប្រតិបត្តិការល្អ និងតែងតែសហការដើម្បីក្តាប់ស្ថានការណ៍នៅតំបន់ព្រំដែន រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម ព្រមទាំង អនុវត្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគណៈប្រតិភូនៅតំបន់ព្រំដែន។

កងកម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរអនុវត្តបានល្អនូវការធ្វើសេនាធិការ និងសហការកសាងប្រព័ន្ធនយោបាយនៅគ្រប់លំដាប់ថ្នាក់ រួមចំណែកជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម។ ភាគីទាំងពីរបានសហការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្រ្គាមនៅប្រទេសឡាវ និងបំពេញភារកិច្ចមួយចំនួនទៀត តាមរយៈនោះ ពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងឡាវ និងវៀតណាមនិយាយរួម និងយោធភូមិភាគទី៤ ជាមួយអង្គភាព និងមូលដ្ឋាននានារបស់ឡាវនិយាយដោយឡែក។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០២៥៕

បកប្រែដោយ Thanh Cong