លោកឧត្តមសេនីយ៍ឯក Roberto Legrá Sotolongo សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានអគ្គសេនាធិការ អនុរដ្ឋមន្ត្រីនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានទទួលស្វាគមន៍គណៈប្រតិភូ។ លោកឧត្តមសេនីយ៍ឯក Roberto Legrá Sotolongo បានឲ្យដឹងថា មជ្ឈមណ្ឌល Fidel Castro Ruz គឺជាកន្លែងប្រមូលផ្តុំ រក្សា និងអភិរក្សកេរិ៍្តដំណែលរបស់អគ្គមេបញ្ជាការ Fidel Castro ដើម្បីបម្រើការស្រាវជ្រាវ និងការផ្សព្វផ្សាយសតិអារម្មណ៍របស់អគ្គមគ្គុទេស Fidel Castro ដល់ជំនាន់ក្រោយ។ មជ្ឈមណ្ឌលក៏ជាកន្លែងរៀបចំសន្និសីទ សិក្ខាសាលា កិច្ចប្រជុំ ការប្រកួតប្រជែង ព្រឹត្តិការណ៍សិក្សា បង្រៀន អនុវត្តគម្រោងស្រាវជ្រាវ និងសរសេរស្នាដៃអំពីអគ្គមគ្គុទេស Fidel Castro ផងដែរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូវៀតណាម ទៅទស្សនាមជ្ឈមណ្ឌល Fidel Castro Ruz

ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មក មជ្ឈមណ្ឌល Fidel Castro Ruz បានទទួលភ្ញៀវទេសចរជាច្រើនមកទស្សនា និងស្វែងយល់អំពីឆាកជីវិត និងអាជីពដ៏មហិមារបស់លោកប្រធាន Fidel Castro។ សរសេរលើសៀវភៅក្រាំងមាស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្តែងនូវការរំជួលចិត្តនៅពេលបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌល Fidel Castro Ruz។ លោកជឿជាក់ថា ទំនាក់ទំនងពិសេសគុយបា - វៀតណាម ដែលត្រូវបានកសាងដោយលោកប្រធាន Fidel Castro និងលោកប្រធានហូជីមិញ នឹងត្រូវបានពូនជ្រំ និងអភិវឌ្ឍដោយថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរជានិច្ច ក្លាយជាទំនាក់ទំនងគំរូក្នុងសម័យ។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជូនម៉ូដែលស្គរសំរិទ្ធ Dong Son របស់វៀតណាម និងសៀវភៅ “ប្រវត្តិសាស្រ្តក្នុងរយៈពេល ៦០ ឆ្នាំនៃទំនាក់ទំនងលើវិស័យការពារជាតិវៀតណាម-គុយបា (១៩៦០-២០២០)” ជាភាសាអេស្ប៉ាញដល់មជ្ឈមណ្ឌល Fidel Castro Ruz៕

បកប្រែដោយ Thuy Anh