leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Ba Hung អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល

ក្នុងវគ្គបណ្តុះបណ្តាលនេះ សមាជិកនៃអង្គភាពទាំងពីរពោលខាងលើនឹងត្រូវបានបំពាក់ចំណេះដឹងអំពីសកម្មភាពរបស់ ICRC នៅលើពិភពលោក និងនៅស្ថានបេសកកម្មទាំងឡាយ និងចំណេះដឹងជាមូលដ្ឋានអំពីច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងរបៀបអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិចំពោះសកម្មភាពគាំទ្រសន្តិភាព។

leftcenterrightdel
ទិដ្ឋភាពនៃវគ្គបណ្តុះបណ្តាល

គ្រូបង្រៀនក៏នឹងផ្តល់ឱ្យសិក្ខាកាមនូវចំណេះដឹងអំពីសំណល់ជាតិផ្ទុះពីសង្គ្រាម ការបំពុលដោយអាវុធ វិធីសាស្រ្តនៃការកំណត់សម្គាល់ និងរបៀបដោះស្រាយនៅពេលជួបប្រទះនឹងគ្រឿងផ្ទុះ នៅពេលបំពេញការងារនៅស្ថានបេសកកម្ម។

ចំណេះដឹងទាំងនេះពិតជាមានសារៈសំខាន់ចាំបាច់សម្រាប់យុទ្ធជនមួកខៀវម្នាក់ៗ ហើយជួយពួកគេឱ្យត្រៀមខ្លួនបានល្អបំផុត មុនពេលទៅបំពេញបេសកកម្មរក្សាសន្តិភាព៕

បកប្រែដោយ Duy Hoan