រៀបចំរាល់សកម្មភាពអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីរបស់អគ្គសេនាធិការដ្ឋាន ឲ្យបានល្អបំផុត
កប.អនឡាញ - នារសៀលថ្ងៃទី ១០ មិថុនា លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីរបស់អគ្គសេនាធិការដ្ឋាន (៧ កញ្ញា ១៩៤៥ / ៧ កញ្ញា ២០២៥)។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានអនុប្រធានអគ្គសេនាធិការ និងតំណាងអគ្គនាយកដ្ឋានភស្តុភារ និងបេច្ចកទេស និងស្ថាប័ននានានៃអគ្គសេនាធិការដ្ឋាន។