* ទទួលជួបលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពគុយបាប្រចាំវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូតដែលមកបំពេញបេសកកម្មការទូតនៅវៀតណាម ហើយជឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងទទួលបានជោគជ័យក្នុងអាណត្តិរបស់ខ្លួន រួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងបក្ស រដ្ឋាភិបាល រដ្ឋ ប្រជាជន និងកងទ័ពប្រទេសទាំងពីរវៀតណាមនិងគុយបា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក Rogelio Polanco Fuentesឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃថា នាពេលកន្លងមក ទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម និងគុយបាត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ និងក្លាយជាចំណុចភ្លឺក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃផែនការសហប្រតិបត្តិការលើវិស័យការពារជាតិដំណាក់កាល ២០២៣-២០២៥ ក៏ដូចជាខ្លឹមសារដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរបានឯកភាពគ្នា និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យ៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ ការងារបក្ស ការងារនយោបាយ វេជ្ជសាស្ដ្រយោធា ... រួមចំណែកលើកកំពស់លទ្ធភាពការពារមាតុភូមិក្នុងស្ថានភាពថ្មីរបស់កងទ័ពប្រទេសនីមួយៗ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍រួមនៃតំបន់និងពិភពលោក។

លោកឯកអគ្គរដ្ឋទូត Rogelio Polanco Fuentes បានសំដែងនូវកិត្តិយសដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម ព្រមទាំងវាយតំលៃខ្ពស់ចំពោះប្រវត្តិសាស្ត្រគួរឲ្យមោទនភាពរបស់វៀតណាម ក៏ដូចជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមនិងគុយបា ដែលសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងរយៈពេលកន្លង​មក​។ លោកឯកអគ្គរដ្ឋទូត Rogelio Polanco Fuentes អះអាងថានឹងខិតខំប្រឹងប្រែងរក្សា និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព និងស៊ីជម្រៅ។

* ទទួលជួបលោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពអូស្ត្រាលីប្រចាំវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជា​មួយ​អូស្ត្រាលី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតអូស្ត្រាលី

លោកនាយឧត្តមសេនីយ៍ Phan Van Giang វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមនិងអូស្ត្រាលី ហើយអះអាងថា ផ្អែកលើមូលដ្ឋាននៃអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០១០ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមឆ្នាំ ២០១៨ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនោះ ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យសហប្រតិបត្តិការ ក្នុងនោះមានការផ្លាស់ប្តូរគណៈប្រតិភូ ការពិគ្រោះយោបល់ - ការសន្ទនា ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ វេជ្ជសាស្ដ្រយោធា និងកិច្ចសហប្រតិបត្តិការរវាងអង្គភាព និងការជំនះផលវិបាកនៃសង្គ្រាម...

លោកនាយឧត្តមសេនីយ៍ Phan Van Giang អះអាងថា នាពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូកម្រិតខ្ពស់ រក្សាបាននូវប្រសិទ្ធភាពសម្រាប់យន្តការសន្ទនា-ពិគ្រោះយោបល់តាមកាលកំណត់ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការផ្លាស់ប្តូរបទពិសោធន៍រវាងអង្គភាព ការពិគ្រោះយោបល់និងការគាំទ្រគ្នាទៅវិញទៅមកក្នុងយន្តការសហប្រតិបត្តិការការពារជាតិពហុភាគី ព្រមទាំងជំរុញការអភិវឌ្ឍន៍និងចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ...

ដោយវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ លោកស្រីឯកអគ្គរដ្ឋទូត Gillian Bird បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី។ លោកស្រីឯកអគ្គរដ្ឋទូត Gillian Bird បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តជំរុញខ្លឹមសារកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា ជាពិសេសកិច្ចសហប្រតិបត្តិការលើការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

* ទទួលជួបលោក Iain Frew ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំនៅវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា នាពេលកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងចក្រភពអង់គ្លេសត្រូវបានអនុវត្តស្របនឹងទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ ក៏ដូចជាការប្តេជ្ញាចិត្តរបស់​ក្រសួងការពារជាតិទាំងពីរក្នុងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៧ មក ដោយផ្តោតទៅលើវិស័យដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការសន្ទនា-ពិគ្រោះយោបល់ ការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងការក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិៗល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Iain Frew ឯកអគ្គរាជទូតអង់គ្លេស

នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដោយផ្តោតលើខ្លឹមសារមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូកម្រិតខ្ពស់ ឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងបន្តគាំទ្រនិងពិគ្រោះយោបល់គ្នាទៅវិញទៅមកក្នុងយន្តការនិងវេទិកាសន្តិសុខអន្តរជាតិនិងក្នុងតំបន់ រួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាននិងអង់គ្លេស។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Iain Frew បានវាយតំលៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានជាច្រើននៃទំនាក់ទំនងការពារជាតិទ្វេភាគីអង់គ្លេសនិងវៀតណាមដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងលោកសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្ដសហការគ្នា និងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង់គ្លេសនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនិយាយដោយឡែកឱ្យឈានឡើងកម្រិតកំពស់ថ្មី៕

បកប្រែដោយ Pham Diep