កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាព

អញ្ជើញចូលរួមមានវត្ដមានពីលោកស្រី Tulia Ackson ប្រធានសហភាពអន្តរសភា (IPU) និងលោក Martin Chungong អគ្គលេខាធិការ IPU ព្រមទាំងប្រធានគណៈប្រតិភូសភាមកពីប្រទេសសមាជិក IPU ចំនួន១១៥ ប្រទេស។

ថ្លែងសុន្ទរកថាបើកសន្និសីទ លោកស្រី Tulia Ackson បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រធានបទក្នុងសន្និសីទ និងការពិភាក្សានៃសន្និសីទនាពេលខាងមុខ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើនដូចជា៖ ជម្លោះ​ប្រដាប់អាវុធ អស្ថិរភាពនយោបាយ ការរំលោភច្បាប់អន្តរជាតិ ការធ្លាក់ចុះនៃការប្តេជ្ញាចិត្តពហុភាគី និងធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការធានាយុត្តិធម៌សង្គម និងការគាំទ្រក្រុមងាយរងគ្រោះ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា និងប្រតិភូវៀតណាមចូលរួមពិធីបើកសន្និសីទ

ថ្លែងក្នុងពិធីបើក លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ឲ្យដឹងថា កិច្ចសហប្រតិបត្តិការសភាមិនគ្រាន់តែជាការចែករំលែកបទពិសោធន៍ផ្នែកនីតិប្បញ្ញត្តិ ឬ អនុម័តលើសេចក្ដីសម្រេចចិត្ដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្តេជ្ញាចិត្តក្នុងការប្រែក្លាយពាក្យសម្តីទៅជាសកម្មភាព ប្រែក្លាយគំនិតផ្ដួចផ្ដើមឱ្យក្លាយជាការពិត និងប្រែក្លាយក្តីសង្ឃឹមទៅជាឱកាសពិតប្រាកដសម្រាប់មនុស្សរាប់លានលាននាក់ជុំវិញពិភពលោក។ សភាទាំងអស់ដែលជាអ្នកតំណាងនៃឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន ត្រូវតែធានាថា គោលនយោបាយនិងច្បាប់ត្រូវបានបង្កើតឡើងនៅលើតម្លៃស្នូលគឺ សន្តិភាព យុត្តិធម៌ និងសមភាព។

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោកប្រធានរដ្ឋសភាវៀតណាម បានលើកទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការសភានាពេលខាងមុខ ពោលគឺពង្រឹងការសន្ទនា និងកសាងទំនុកចិត្ត៖ សភាទាំងឡាយត្រូវរក្សាវេទិកាដើម្បីពិភាក្សាអំពីបញ្ហាសកល ចាប់ពីជម្លោះក្នុងតំបន់ រហូតដល់បញ្ហាប្រឈមឆ្លងដែន។ ការសន្ទនាជំនួសឱ្យការប្រឈមមុខគ្នា  នោះគឺជាមធ្យោបាយតែមួយគត់ដើម្បីកសាងទំនុកចិត្ត និងស្មារតីនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងបណ្ដាប្រទេសជាតិ។ ទន្ទឹមនឹងនោះ លើកកម្ពស់យុត្តិធម៌ និងសមភាព ដោយការផ្ដល់អាទិភាពគោលនយោបាយ ការពារសិទ្ធិមនុស្ស កាត់បន្ថយវិសមភាព ដោយធានាថា គ្មាននរណាម្នាក់ត្រូវទុកចោលឡើយ ព្រមទាំងសភាទាំងឡាយត្រូវពង្រឹងតួនាទីត្រួតពិនិត្យ  ដើម្បីធានាថា រដ្ឋាភិបាលសន្យាចំពោះយុត្តិធម៌សង្គម។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

ក្នុងនាមជាសមាជិកសកម្មនៃ IPU លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអះអាងថា រដ្ឋសភា​វៀត​ណាមប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការសភា។ លោកប្រធានរដ្ឋសភា ជឿជាក់ថា សន្តិភាព យុត្តិធម៌ និងវិបុលភាពអាចសម្រេចបានលុះត្រាតែប្រទេសជាតិទាំងអស់ មិនថា តូចឬធំ ក៏ត្រូវតែគោរពច្បាប់អន្តរជាតិ សហការដោយសមភាព និងប្រកាន់យកផលប្រយោជន៍របស់ប្រជាពលរដ្ឋជាមជ្ឈភាព។

បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម និងស្វីសតាមរយៈសភា

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា (ម៉ោងក្នុងតំបន់) នៅទីក្រុងហ្សឺណែវ ក្នុងក្របខ័ណ្ឌចូលរួមសន្និសីទប្រធានសភាពិភពលោកលើកទី ៦ និងជួបទ្វេភាគីនៅប្រទេសស្វីស លោក Tran Thanh Man បានជួបសន្ទនាជាមួយលោកស្រី Maja Riniker ប្រធានសភាជាន់ទាបស្វីស។

ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ លោកប្រធានរដ្ឋសភាវៀតណាម បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគណៈកម្មាធិការជំនាញ ក្រុមសមាជិក​សភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិកសភាស្ត្រី។ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យតាក់តែងច្បាប់ ជាពិសេស​ហិរញ្ញវត្ថុ ធនាគារ មជ្ឈមណ្ឌលហិរញ្ញវត្ថុ ធនាគារឌីជីថល ទ្រព្យសម្បត្ដិឌីជីថល blockchain fintech ជាដើម។

លោកប្រធានរដ្ឋសភាវៀតណាម បានស្នើឱ្យភាគីទាំងពីរឆាប់ចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំពារវិនិយោគ​វៀតណាម-ស្វីស និងកិច្ចព្រមព្រៀងពន្ធទ្វេភាគី; ឆាប់ៗដំណើរការចរចាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង​វៀតណាម​ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប - EFTA (រួមទាំងប្រទេសចំនួន ៤ គឺ ស្វីស ន័រវែស អ៊ីស្លង់ លីចតេនស្ទីន) ក្នុងឆ្នាំ ២០២៥ ព្រមទាំងស្នើឱ្យប្រទេសទាំងពីរបង្កើនការពិគ្រោះយោបល់នៅវេទិកាសភាពហុភាគី និងតំបន់ ដូចជា IPU សហភាព​សភាភាសាបារាំង (APF) ...

* នាព្រឹកថ្ងៃដដែល នៅទីក្រុងហ្សឺណែវ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយលោក Andrea Caroni ប្រធានព្រឹទ្ធសភាស្វីស។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នា  ភាគីទាំងពីរបានអះអាងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។ ព្រមទាំងយល់ព្រមបន្តពង្រឹងការពិគ្រោះយោបល់ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិដូចជា IPU, APF និងយន្តការក្នុងតំបន់ផ្សេងទៀត។

លើកកម្ពស់តួនាទីនៃការផ្សះផ្សា ពង្រឹងសាមគ្គីភាពក្នុងអាស៊ាន

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា (ម៉ោងក្នុងតំបន់) នៅទីក្រុងហ្សឺណែវ ក្នុងឱកាសចូលរួមសន្និសីទប្រធានសភាពិភពលោកលើកទី ៦ លោក Tran Thanh Man បានជួបទ្វេភាគីជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

leftcenterrightdel
ទីដ្ឋភាពនៃជំនួបសន្ទនា
leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា រួមទាំងប្រតិភូនៃប្រទេសទាំងពីរ

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ចាត់ទុកថា កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំដែល​រៀបចំដោយប្រទេសម៉ាឡេស៊ី - ប្រធានអាស៊ាននៅថ្ងៃទី ២៨ ខែកក្កដា គឺជាជំហានវិជ្ជមាន  រួមចំណែកធ្វើឱ្យស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ ជៀសវាងការប៉ះពាល់ដល់ប្រជាជន លើកកម្ពស់តួនាទីតួនាទីនៃការផ្សះផ្សារបស់អាស៊ាន ក៏ដូចជាការពង្រឹងសាមគ្គីភាពក្នុងអាស៊ាន។ ប្រធានរដ្ឋសភាវៀតណាម សង្ឃឹមថាកម្ពុជានិងថៃនឹងប្រឹងប្រែងចរចា  ដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ និងផលប្រយោជន៍រួមរបស់អាស៊ាន។

ដើម្បីលើកកម្ពស់លទ្ធផលដែលសម្រេចបាននាពេលកន្លងមក ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងទំនុកចិត្តផ្នែកនយោបាយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូ ពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ និងសម្របសម្រួលផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវប្រពៃណី ចំណងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានឯកភាពគ្នារក្សាការផ្លាស់ប្ដូររវាងក្រុមសមាជិកសភាមិត្តភាព សមាជិក​សភាវ័យក្មេង និងសមាជិកសភាស្ត្រីនៃប្រទេសទាំងពីរ ព្រមទាំងផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ។ លើកកំពស់តួនាទីរបស់រដ្ឋសភានៃប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួល  និងជំរុញក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពអាជីវកម្មអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា៕

បកប្រែដោយ Pham Diep