មានប្រសាសន៍នៅទីនេះ លោក Do Van Chien សង្ឃឹមថា សាលានឹងទទួលយកនិស្សិតវៀតណាមកាន់តែច្រើនថែមទៀត និងពង្រីកយន្តការផ្តល់អាហារូបករណ៍សម្រាប់និស្សិត និងកម្មសិក្សាការីវៀតណាម៖ “ទីមួយ និស្សិតវៀតណាម និងប្រជាជនវៀតណាមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសមត្ថភាពសិក្សានៅសាលា ទាំងផ្នែកប្រឡង និងភាសាបរទេស។ ទីពីរ សាលាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមូលដ្ឋាគ្រឹះអប់រំ និងបណ្តុះបណ្តាលដ៏ល្បីល្បាញរបស់វៀតណាម រួមទាំងសាកលវិទ្យាល័យពហុបច្ចេកទេស។ ទី៣ វៀតណាម និងជប៉ុនបានតម្លើងទំនាក់ទំនងសហប្រតិបត្តិការ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងនៅលើពិភពលោក។ នេះជាឱកាសដ៏ល្អសម្រាប់មូលដ្ឋានគ្រឹះអប់រំរបស់យើងសហប្រតិបត្តិការជាមួយគ្នា”។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ vov.vn)

ក្នុងឱកាសនេះ លោក Do Van Chien និងគណៈប្រតិភូវៀតណាមបានជួបប្រាស្រ័យ និងផ្តល់អំណោយដល់និស្សិតវៀតណាមដែលកំពុងសិក្សានៅសាលា។

នារសៀលថ្ងៃដដែល លោក Do Van Chien និងគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានជួបពិភាក្សាការងារជាមួយលោក Hayashi Yoshimasa  រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន៕

បកប្រែដោយ Huyen Trang