លោក To Lam អគ្គលេខាបក្ស អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យ Si Pa Phin
នាព្រឹកថ្ងៃទី ២៧ ខែកក្កដា នៅខេត្ត Dien Bien លោក To Lam អគ្គលេខាបក្ស និងក្រុមការងារមជ្ឈិមបានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាបឋមសិក្សានិងអនុវិទ្យាល័យ Si Pa Phin ដែលជាឃុំព្រំដែនជួបការលំបាកនៃខេត្ត Dien Bien។
នេះគឺជាគម្រោងដំបូងគេដែលត្រូវបានអនុវត្ត បន្ទាប់ពីការិយាល័យនយោបាយបានអនុម័តគោលនយោបាយវិនិយោគសាងសង់សាលារៀនសម្រាប់ឃុំព្រំដែនទូទាំងប្រទេស; បង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្សនិងរដ្ឋវៀតណាមចំពោះបុព្វហេតុអប់រំនិងបណ្តុះបណ្តាល ជាពិសេសនៅតំបន់ដាច់ស្រយាល តំបន់ជនជាតិភាគតិច និងតំបន់ព្រំដែន។
    |
 |
លោក To Lam អគ្គលេខាបក្ស អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យ Si Pa Phin |
អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក To Lam អគ្គលេខាបក្ស បានអះអាង ថា បក្ស រដ្ឋ តែងតែចាត់ទុកការអប់រំជាគោលនយោបាយជាតិកំពូលនិងជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសជាតិ។ អាជ្ញាធរមូលដ្ឋាន និងអង្គការមហាជនត្រូវបន្តយកចិត្តទុកដាក់ចំពោះគ្រួសារដែលមានកូនរៀន លើកទឹកចិត្តប្រជាជនបញ្ជូនកូនទៅសាលារៀន បង្កើតលក្ខណៈងាយស្រួលសម្រាប់ប្អូនៗសិក្សាបានត្រឹមត្រូវ និងត្រូវផ្សារភ្ជាប់ការកសាងសាលារៀនជាមួយការរក្សាអត្តសញ្ញាណវប្បធម៌ជាតិ បង្រៀនអក្ខរកម្មត្រូវដើរទន្ទឹមគ្នាជាមួយការបង្រៀនមនុស្ស បង្រៀនសីលធម៌មនុស្សធម៌ និងស្រឡាញ់ជាតិមាតុភូមិ និងប្រទេសជាតិ។
នាព្រឹកមិញនេះផងដែរ លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូមជ្ឈិមបានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងរុះរើផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមរបស់គ្រួសារលោក Ly A Chong ភូមិ Nam Chim ឃុំ Na Sang ខេត្ត Dien Bien និងបានជូនអំណោយដល់គ្រួសារគោលនយោបាយចំនួន ១០ នៅតំបន់នោះផងដែរ៕
តាម vovworld.vn