ជាមួយនឹងចំនួននិស្សិតច្រើនជាង ១៤,០០០ នាក់ ក្នុងនោះនិស្សិតអន្តរជាតិប្រហែល ១,០០០ នាក់មកពីប្រទេសជិត ៨០ ជុំវិញពិភពលោក សាកលវិទ្យាល័យ Győr កំពុងអះអាងកាន់តែខ្លាំងឡើងនូវកិត្យានុភាពរបស់ខ្លួននៅក្នុងប្រព័ន្ធឧត្តមសិក្សាហុងគ្រី និងអឺរ៉ុប។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាម និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅហុងគ្រី បំពេញទស្សនកិច្ចការងារនៅសាកលវិទ្យាល័យ Győr (រូបថត៖ vov.vn)

ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្តុះបណ្តាល និងការស្រាវជ្រាវរវាងវៀតណាម និងហុងគ្រី ជាពិសេសការបង្កើនចំនួននិស្សិត និងនិស្សិតក្រោយបរិញ្ញាវៀតណាម ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Győr នាពេលខាងមុខ។ ទន្ទឹមនឹងនោះ តភ្ជាប់សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម ជាមួយសាកលវិទ្យាល័យ Győr ផងដែរ៕

បកប្រែដោយ Huyen Trang