ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គដ៏ធំបំផុតសម្រាប់យុវជនអាណិកជនវៀតណាមតភ្ជាប់ជាមួយប្រទេសកំណើតរបស់ពួកគេគឺភាសា។ ព្រោះតាមស្ថិតិអាណិកជនវៀតណាមនៅបរទេសជាច្រើនដែលជាជំនាន់ទី២ និងទី៣ មិនចេះភាសាវៀតណាម។ ដូច្នេះហើយ ការបង្រៀនភាសាជាតិដល់អាណិកជនវៀតណាមនៅឯបរទេស មិនមែនគ្រាន់តែជាសកម្មភាពអប់រំប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការវប្បធម៌ នយោបាយដ៏មានអត្ថន័យផងដែរ។

leftcenterrightdel
លោក Pham Thanh Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន ថ្លែងក្នុងពិធីបើកថ្នាក់រៀនភាសាវៀតណាមតាមប្រព័ន្ធអ៊ីនធឺណិតដល់ពលរដ្ឋវៀតណាមនៅចិននាយប់ថ្ងៃទី ២៣

ភាសាជាតិមិនត្រឹមតែជាឧបករណ៍សម្រាប់ប្រាស្រ័យ​ទាក់ទងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាព្រលឹងរបស់ប្រជាជាតិផងដែរ ជាបញ្ញា ព្រលឹងនិងចរិតលក្ខណៈរបស់ជនជាតិវៀតណាម។ យើងត្រូវតែថែរក្សា  យកចិត្ដទុកដាក់ ហើយផ្សព្វផ្សាយនៅគ្រប់ទិសទី។ ការមិនចេះភាសាកំណើតក៏មានន័យថា បាត់បង់អត្តសញ្ញាណជាតិក្នុងសហគមន៍ជនជាតិវៀតណាមដែលរស់នៅឆ្ងាយពីស្រុកកំណើត។

អាស្រ័យហេតុនេះ ថ្នាក់រៀនភាសាជាតិតាមប្រព័ន្ធអ៊ីនធឺណិត ដូចនៅប្រទេសចិនដែលរៀបចំឡើងដោយស្ថានទូតវៀតណាមនាពេលថ្មីនេះ ឬគម្រោងបង្រៀនភាសាជាតិដល់អាណិកជនវៀតណាមដែលរៀបចំដោយមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ (សកលវិទ្យាល័យជាតិហាណូយ) នាពេលថ្មីៗនេះ ចាំបាច់ត្រូវមានការលើកទឹកចិត្ត និងផ្សព្វផ្សាយ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋ ចាំបាច់ត្រូវមានការចូលរួមពីក្រុមគ្រួសារ សហគមន៍ និងអង្គការអាណិកជនរវៀតណាម  ដើម្បីបង្កើត “ប្រព័ន្ធអេកូភាសាជាតិ” ដ៏សម្បូរបែប និងទាក់ទាញដែលសមស្របនឹងតំបននីមួយៗ៕

បកប្រែដោយ Pham Diep